អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងផ្តល់ការឧបត្ថម្ភជាការលើកទឹកចិត្ត

2025/05/07 06:33:04 pm        75

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងបានផ្តល់ជាថវិកាឧបត្ថម្ភ ជូនពួកគាត់ផងដែរ ។

ការជួបសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នាសាលាខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌផងដែរ ។

លោកអភិបាលខណ្ឌច្បារអំពៅ បានបន្តធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្តងហើយម្តងទៀត ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវបន្តការរក្សាបាននូវសាមគ្គីភាពរវាងគ្នានិងគ្នាឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់ សកម្មភាពអសីលធម៌ទាំងឡាយទៅលើពលរដ្ឋ កំឡុងពេលចុះបំពេញការងារបស់ខ្លួន ដូចជាការប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យជាដើម ។

លោកអភិបាលខណ្ឌបានហាមប្រាមដាច់ខាតដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ គឺ កុំនាំគ្នាលេងល្បែងស៊ីសងគ្រប់ប្រភេទ និងកុំសេពគ្រឿងញៀន បើមានបុគ្គលណាម្នាក់លួចប្រព្រឹត្តិអំពើអប្បាយមុខទាំងអស់នេះ ខុសផ្ទុយពីវិន័យកងកម្លាំងសន្តិសុខ គឺនឹងត្រូវបញ្ឈប់ពីការងារ តែម្តង ។

ជាមួយគ្នានេះដែរលោកអភិបាល បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរលើដងផ្លូវ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ក្នុងឱកាសនោះ លោកអភិបាលបានឧបត្ថម្ភដល់កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗទទួល បានអង្ករ៣០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm