សាកលវិទ្យាល័យ Columbia បាននិយាយកាលពីថ្ងៃអង្គារទី៦ ខែឧសភាថា សាកលវិទ្យានឹងកាត់រំសាយបុគ្គលិកជិត១៨០នាក់ ក្នុងការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការលុបចោលការផ្តល់មូលនិធិចំនួន៤០០លានដុល្លារជុំវិញការដោះស្រាយការតវ៉ារបស់និស្សិតនៅមហាវិទ្យាល័យ Manhattan ប្រឆាំងសង្រ្គាមនៅតំបន់ហ្កាហ្សា។

ខាងសាកលវិទ្យាល័យបាននិយាយថា អ្នកទាំងឡាយដែលទទួលបានការជូនដំណឹងមិនបន្ត ឬការបញ្ចប់ការងារ បានបង្ហាញប្រហែល២០ភាគរយនៃបុគ្គលិកដែលត្រូវបានផ្តល់មូលនិធិក្នុងលក្ខណៈមួយចំនួនដោយជំនួយរបស់សហព័ន្ធ។
មន្ត្រីសាកលវិទ្យាល័យ និយាយថា «យើងត្រូវធ្វើការសម្រេចចិត្តដោយការពិចារណាអំពីការបែងចែកធនធានហិរញ្ញវត្ថុរបស់យើង»។ ការសម្រេចទាំងនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់ធនធានធំបំផុតរបស់យើង និងប្រជាជនរបស់យើងផងដែរ។ យើងយល់ថាព័ត៌មាននេះ នឹងក្លាយជាការពិបាក។

ក្រុមមន្ត្រីកំពុងធ្វើការជាមួយរដ្ឋបាល លោក Trump ក្នុងក្តីសង្ឃឹមនៃការទទួលបានមូលនិធិឡើងវិញ ប៉ុន្តែសាកលវិទ្យាល័យនឹងនៅតែត្រូវបានលុបចោលការចំណាយ ដោយសារតែភាពមិនច្បាស់លាស់ និងភាពតានតឹងលើថវិការបស់ខ្លួន។