បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន បានធ្វើកូដកម្មនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ ទី៦ ឧសភា ដើម្បីទាមទារការកែសម្រួលប្រព័ន្ធប្រាក់ខែ ដោយបានធ្វើឲ្យមនុស្សជាច្រើនជាប់គាំងខ្លួននៅ ចំណតរថយន្តក្រុង។

លោក Nestor Marcolin តំណាងអ្នកបើកបររថយន្តក្រុងបាននិយាយថា «យើងកំពុងទាមទារឱ្យមានការការកែសម្រួលប្រព័ន្ធប្រាក់បៀវត្សរ៍ ពុំមែនជាការដំឡើងប្រាក់បៀវត្សរ៍ទេ ជាការការកែសម្រួលប្រព័ន្ធប្រាក់ខែចំនួនប្រហែល២.០៨០ដុល្លារអាមេរិក» ។

យោងតាមសហជីពបុគ្គលិកដឹកជញ្ជូន បានឲ្យដឹងថា កូដកម្មបានធ្វើឡើងបន្ទាប់ពីការចរចារជាប់គាំងជុំវិញការដំឡើងប្រាក់ខែដែលបន្តរយៈពេល៤ខែមកហើយ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Javier Milei បាននិយាយថា កូដកម្មកំពុងយក «អ្នកដំណើរធ្វើជាចំណាប់ខ្មាំង» និងមានលក្ខណៈគ្រប់គ្រាន់ថាជាការជំរិតទារប្រាក់ ខណៈមេដឹកនាំសហជីព បានចង្អុលបង្ហាញពីភាពអស់សង្ឃឹមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលិក។
កូដកម្មនេះ បង្ហាញពីការតស៊ូផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តនៅក្នុងប្រទេសអាហ្សង់ទីន ទោះបីជារដ្ឋាភិបាលទទួលបានជោគជ័យក្នុងការរក្សាស្ថិរភាពអត្រាអតិផរណាហក់ឡើងខ្ពស់ក៏ដោយ។