លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពកៀរសម្រួលផ្លូវក្រាលដីល្បាយថ្ម លើកំណាត់ផ្លូវខេត្ត2PVH3 មានប្រវែង១៧គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ នៅជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងកងទ័ពឱ្យមានភាពងាយស្រួល។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ បានអំពាវនាវដល់អ្នកដំណើរលើកំណាត់ផ្លូវនេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕






