អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ថ្មីលោក Olaf Scholz បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំងអំពីកងទ័ពនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយវាជារឿងសំខាន់ដែលសហភាពអឺរ៉ុបបង្ហាញថា ព្រំដែនរបស់ខ្លួនមិនអាចបំពានបាន។ លោក Scholz បាននិយាយនៅក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រ ក្នុងអំឡុងសន្និសីទរួមមួយជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel។
លោក Scholz បាននិយាយថា យើងមានការព្រួយបារម្ភខ្លាំងអំពីកងទ័ព ដែលយើងកំពុងមើលឃើញនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយនោះជាមូលហេតុនៃសារៈសំខាន់ដែលសហភាពអឺរ៉ុបមានភាពរឹងមាំនៅក្នុងតំបន់ ហើយបង្ហាញយ៉ាងច្បាស់ថា ព្រំដែនអឺរ៉ុបមិនអាចរំលោភបំពានបាន។ អធិការបតីអាល្លឺម៉ង់ថ្មីបាននិយាយថា សហភាពអឺរ៉ុបដ៏រឹងមាំ ហើយដែនអធិបតេយ្យភាពមានសារសំខាន់ខ្លាំង។ លោក Scholz និយាយថា វានឹងក្លាយជាពិភពលោកពហុប៉ូលដែលមានមហាអំណាចផ្សេងៗគ្នា។ អស់រយៈពេលជាយូរមកហើយវាមិនត្រឹមតែមានសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសចិន និងបណ្ដាប្រទេសអាស៊ីផ្សេងទៀតដូចជា កូរ៉េ ជប៉ុន ម៉ាឡេស៊ី ឥណ្ឌា ដែលជាប្រទេសកំពុងរីកចម្រើន៕
អត្ថបទ៖ ប៊ុនថន