សម្ដេចតេជោប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជាកំពុងខិតខំលើកកម្ពស់ និងបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា

2025/05/07 09:10:22 pm        578

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា។

សម្ដេចតេជោ បានបង្ហាញក្តីរីករាយ ដែល​បាន​ជួប​ជាមួយ​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត ដែល​ជា​សមាជិក​ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី រួម​ទាំង​ប្រធាន​ក្រុមហ៊ុន​មួយ​ចំនួន ដូចជា លោក រ៉ូណា គូម៉ាឡា ពុធកា ដែលជាប្រធានក្រុមហ៊ុន ប៊ី ប៊ី អិច គ្រឌីត យូនៀន និងលោក ប៊ីឌីសេ ទីវ៉ាន់ ដែលជាប្រធានក្រុមហ៊ុន ភីធី សូណា ធូផាស ធូរីសេមិន ដាស​ទ្រី ធីប៊ីខេ ។ សម្ដេចតេជោ បានសម្ដែងក្តីរីករាយលើការចែរំលែក អំពីស្ថានភាព នៃ​ការ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្តែងនូវការស្វាគមន៍ ចំពោះសម្ដេចតេជោ ដែល​បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ។ លោក បានអរគុណ ចំពោះ​សម្ដេច​តេជោ ដែលបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ និងប្រធានក្រុមហ៊ុននានា បានជួប​សម្ដែង​ការ​គួរសមនាពេលនេះ ។ លោកសាស្ត្រាចារ្យ បានគោរពស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវ​ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិយោគ នៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់​លោក​សាស្ត្រា​ចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេច​តេជោ បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះ កម្ពុជា ​ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្រ របស់ខ្លួន ដែល​នៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រា​នៃ​ភាព​ក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺ​ជា​គោល​ការ​អាទិភាព​របស់​រាជ​រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និង​ប្រែ​ក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង​ឆ្នាំ២០៥០។

នៅក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឆ្លើយតបទាក់ទងទៅនឹងការវិនិយោគ ដោយ​បានបង្ហាញប្រាប់ទៅលោកសាស្ត្រាចារ្យបណ្ឌិត ថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការ​វិនិ​យោគ​ទៅ​លើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បាន​រំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និង​រាជ​រដ្ឋាភិបាល​កម្ពុជាកំពុងតែជំរុញ ។ សម្ដេចតេជោ បន្តថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេស​កម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការ​កែ​ច្នៃ​នូវ​ផលិត​ផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មាន​ការ​ផលិត​ស្វាយ​ចន្ទី​ឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែ​ការ​កែ​ច្នៃ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​បរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជា​វត្ថុ​ធាតុ​ដើម​ទៅ​កាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់​អារម្មណ៍​ទៅ​លើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។

នៅ​ក្នុង​ឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្ដែងការពេញចិត្ត ចំពោះការបង្ហាញផ្លូវ របស់​សម្ដេចតេជោ ដែលលោកបាន​ចាប់​អារម្មណ៍​ទៅ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​ផលិត​ផល​កសិកម្ម របស់កម្ពុជា ហើយលោកក៏បានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅ​ប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ។ លោក​បាន​ជម្រាប​សម្ដេច​តេជោទៀតថា សម្រាប់លោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគឥណ្ឌូនេស៊ី មាន​ការ​ទុក​ចិត្តទៅ​លើស្ថានភាព ក៏ដូចជាការវិវត្តនៃសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស ក្រោមការ​ដឹកនាំ​របស់​សម្ដេច​តេជោ កាលពីសម្ដេចនៅជាអតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្ដេចធិបតី ដោយ​លោក​សាស្ត្រា​ចារ្យ បានតាមដានជានិច្ច អំពីស្ថានការណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោក​សាស្ត្រា​ចារ្យ​បណ្ឌិត បានកោតសរសើរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាល​ពី​អតីត​ជា​នាយក​រដ្ឋ​មន្ត្រី បានរក្សានូវកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៧% ជាង ២ទសវត្សរ៍ ដែលជា​កំណើន​មួយមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេសកម្ពុជា និងគួរជាទីចាប់​អារម្មណ៍​សម្រាប់​អ្នក​វិនិយោគ ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរំពឹងថា លោកសាស្ត្រាចារ្យបណ្ឌិត នឹង​អញ្ជើញ​ទៅទ​ស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លី ហើយនិងជួបជាមួយ​ភាគី​ពាក់​ព័ន្ធ​ ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការរួមចំណែកមួយ ដើម្បី​កាត់​បន្ថយនូវភាពក្រីក្រ និងការបង្កើតការងារដល់ប្រជាជនកម្ពុជាបន្ថែមទៀត ។

ជាចុង​ក្រោយនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានជូនពរដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ហើយរកពឹងថា នឹងបានជួបសម្ដេចតេជោ នា​ឱកាស​ក្រោយទៀត ជាពិសេសនៅក្នុងពេលដែលលោក អញ្ជើញទៅធ្វើទស្សនកិច្ច នៅព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm