អ្នកនាំពាក្យរបស់លោក បានថ្លែងកាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌា បានអះអាងថា ខ្លួនបានវាយប្រហារទីតាំងចំនួន ៩ នៅក្នុងទឹកដីប៉ាគីស្ថានថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារដោយយោធាឥណ្ឌាលើប្រទេសប៉ាគីស្ថាន។
អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា៖«លោកអគ្គលេខាធិការ ពិតជាមានការព្រួយបារម្ភជាពន់ពេកណាស់ ចំពោះប្រតិបត្តិការយោធាឥណ្ឌាឆ្លងកាត់ខ្សែបន្ទាត់ត្រួតពិនិត្យ និងព្រំដែនអន្តរ ជាតិ។ លោកអំពាវនាវឲ្យមានការអត់ធ្មត់ខាងយោធាជាអតិបរមាពីប្រទេសទាំងពីរ។ ពិភពលោក មិនអាចមានលទ្ធភាពក្នុងដោះស្រាយការប្រឈមមុខគ្នាផ្នែកយោធារវាងឥណ្ឌា និងប៉ាគីស្ថានបានទេ»។

