លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅក្នុងអត្ថបទរបស់លោក ដែលបានបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន Rossiyskaya Gazeta ថា ប្រទេសរុស្ស៊ី កំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធការពារជាតិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមកូនកាត់ដែលប្រឆាំងនឹងខ្លួន ដោយលោកខាងលិច។
លោកបានថ្លែងថា៖«បច្ចុប្បន្ននេះ ក្នុងបរិបទនៃសង្រ្គាមកូនកាត់ដែលលោកខាងលិចបានប្រឆាំងនឹងមាតុភូមិដ៏អស្ចារ្យ សន្តិសុខជាតិ និងសាធារណៈរបស់យើង ការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេស គឺពិតជាមានសារៈសំខាន់ខ្លាំង»។ លោក Shoigu បានសង្កត់ធ្ងន់ថា៖«លទ្ធផលជ័យជម្នះ និងសករាជដ៏អស្ចារ្យនៃសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ នៅតែជាប្រភពនៃបទពិសោធដ៏មានតម្លៃសម្រាប់ធ្វើការសម្រេចចិត្តផ្នែកយោធា នយោបាយ និងការគ្រប់គ្រងសំខាន់ៗ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកបានពន្យល់ថា៖«ជ័យជម្នះនោះ បានអនុញ្ញាតឲ្យមានការបង្កើតយុទ្ធសាស្រ្តយោធាក្នុងស្រុកដែលមិនរាប់បញ្ចូលសង្រ្គាមនៃការបំផ្លិចបំផ្លាញ រួមទាំងការផ្តោតទៅលើជនស៊ីវិល។ ជំនាញប្រយុទ្ធដែលទទួលបាននៅលើសមរភូមិនៃសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងត្រូវបានពង្រឹងរចនាសម្ព័ន្ធយោធានៃប្រទេសរុស្ស៊ី ក្នុងសម័យទំនើប»។
យោងតាមលោក Shoigu បានឲ្យដឹងថា «ដើម្បីទប់ស្កាត់ភាពភ័យរន្ធត់នៃសម័យសង្រ្គាមពីការកើតឡើងម្តងទៀត យើងចាំបាច់ក្នុងការការពារប្រទេសពីការគំរាមកំហែងផ្សេងៗពីខាងក្រៅ និងខាងក្នុង»។ លោកបានចង្អុលបង្ហាញថា៖«ប្រព័ន្ធការពារជាតិដែលមានគោលបំណងទប់ស្កាត់សង្គ្រាម និងជម្លោះជាសកល និងក្នុងតំបន់ និងធានាថា ការការពារជាយុទ្ធសាស្ត្រ ត្រូវបានប្រគល់ឲ្យក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ»។
