ក្រសួងការងារអំពាវនាវអ្នកបើកបរដឹកកម្មករបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងបង្កហេតុអាក្រក់ដល់ជនស្លូតត្រង់

2025/05/07 11:07:15 pm        485

ភ្នំពេញ៖ ខណៈមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅព្រឹកថ្ងៃទី៧ ខែ​ឧសភា​នេះ រវាងរថយន្តក្រុងដឹកកម្មករនិយោជិត និងរថយន្តគ្រួសារមួយគ្រឿង ស្ថិត​ក្នុង​ក្រុង​ឧដុង្គ​ម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានបណ្តាលឱ្យកម្មកររងរបួសជាច្រើននាក់។ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវ​នាវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​កម្មករ និងអ្នកបញ្ជារថយន្តលើដងផ្លូវទាំងអស់ សូមមានស្មារតីនិងវិជ្ជាជីវៈខ្ពស់ និង​អធ្យាស្រ័យ​ខ្ពស់ ដើម្បីកុំឱ្យកម្មករដែលជាជនស្លូតត្រង់កំពុងបន្តរងផលប៉ះពាល់។

នៅក្នុងបណ្តាញសង្គម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បានលើកឡើងថាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត​ឡើង​រវាង​រថយន្ត​ក្រុង​ដឹក​កម្មករ​និយោជិតដែលមានសមាជិកសរុប ៤២នាក់ និងរថយន្តគ្រួសារមួយគ្រឿង ដែលបាន​បណ្តាល​ឱ្យ​កម្មកររងរបួស៤០នាក់ ក្នុងនោះស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។

ឯកឧត្តម បានឱ្យដឹងទៀតថា តាំងពីពេលកើតហេតុរហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​និង​កំពុង​មាន​វត្ត​មាន​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​សម្រ​ប​សម្រួល​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​។

គិតចាប់ពីខែមករា ដល់ត្រឹមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥នេះ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុង​នោះជនរងគ្រោះ ស្លាប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨​នាក់ (ស្រី ៧០នាក់)។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្ត​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​បង​ប្អូន​កម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm