ក្រសួងការបរទេសអាមេរិក មិនបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រគោលការណ៍បូរណភាពទឹកដីទាក់ទងនឹងប្រទេសអ៊ុយក្រែនទេ។
នៅពេលសួរថាតើសហរដ្ឋអាមេរិកពេញចិត្តនឹងគោលការណ៍បូរណភាពទឹកដីរបស់អ៊ុយក្រែនដែរឬទេប្រធានអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់សម្រាប់អ្នកកាសែតថា៖«ឥឡូវនេះ ប្រសិនបើយើងស្ថិតនៅក្នុងសិក្ខាសាលាមួយ ខ្ញុំចង់ធ្វើការសន្ទនាជាមួយអ្នក ប៉ុន្តែខ្ញុំនឹងមិនធ្វើវានៅថ្ងៃនេះទេ»។

លើសពីនេះទៅទៀតនោះ ការអត្ថាធិប្បាយរបស់លោកស្រី Bruce ហាក់ដូចជាបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងរង់ចាំសំណើថ្មីស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន ទាំងពីទីក្រុងមូស្គូ និងទីក្រុងគីវ។ លោក ស្រី បានបញ្ជាក់ថា៖«ប្រសិនបើមានសំណើថ្មី ខ្ញុំនឹងមិនឈរនៅទីនេះ ហើយនិយាយថា យើងកំពុងរង់ចាំសំណើថ្មី» ដោយពុំបានបញ្ជាក់លម្អិតទេ។
ទន្ទឹមនឹងនេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃទី ០១ ខែឧសភាថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានដាក់សំណើរបស់ពួកគេជាផ្នែកមួយនៃដំណើរការដោះស្រាយជម្លោះ ហើយថាកិច្ចខិតខំប្រឹងប្រែងឥឡូវនេះ ផ្តោតលើការស្វែងរកការសម្របសម្រួលដែលមានការពេញចិត្ត។
