ប្រព័ន្ធផ្សព្វផ្សាយ៖ លោក Trump គ្រោងនឹងប្តូរឈ្មោះឈូងសមុទ្រពែក្ស ទៅជាឈូងសមុទ្រអារ៉ាប់

2025/05/07 11:09:59 pm        61

ប្រភពពីរដ្ឋាភិបាល បានប្រាប់សារព័ត៌មាន A P ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) មានបំណងប្រកាសពីការផ្លាស់ប្តូរបទដ្ឋានភាសា នៅក្នុងសហរដ្ឋអាមេរិក និងស្នើឲ្យប្តូរឈ្មោះឈូងសមុទ្រពែក្ស ទៅជាឈូងសមុទ្រអារ៉ាប់។

យោងតាមប្រភពទាំងនោះ បានឲ្យដឹងថា លោក ត្រាំ គ្រោងនឹងបង្ហាញសេចក្តីសម្រេចនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត។ ការប្តូរឈ្មោះនេះ ត្រូវបានជំរុញដោយបណ្តារដ្ឋអារ៉ាប់ខ្លួនឯង។

នេះ គឺមិនមែនជាលើកទី១ទេ ដែលអ្នកគ្រប់គ្រងសេតវិមាន បានស្វែងរកការកែប្រែឈ្មោះភូមិសាស្ត្រ។ កាលពីចុងខែមករា លោក ត្រាំ បានចេញក្រឹត្យមួយ ដោយប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក។ ក្រោយមក អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះភូមិសាស្ត្រ មិនស្ថិតនៅក្នុងសិទ្ធិអំណាចនៃរដ្ឋបុគ្គលណាមួយឡើយ។

នាពេលមុននេះ សេតវិមាន បានបញ្ជាក់ថា លោក ត្រាំ នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ដោយទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសអារ៉ាប់រួម។ យោងតាមគេហទំព័រ Axios មេដឹកនាំអាមេរិករូបនេះ គ្រោងនឹងជួបជាមួយប្រមុខរដ្ឋក្នុងតំបន់ក្នុងអំឡុងពេលស្នាក់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ មេដឹកនាំនៃប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូង  សមុទ្រ - បារ៉ែន កាតា គុយវ៉ែត អារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត អាចចូលរួមក្នុងការជួបជុំនេះ។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើង នៅថ្ងៃទី ១៤ ខែឧសភា។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm