សហភាពអឺរ៉ុប(EU)និងចក្រភពអង់គ្លេស កំពុងសម្លឹងមើលការចុះកិច្ចព្រមព្រៀងការពារជាតិ នៅឯកិច្ចប្រជុំកំពូលដ៏សំខាន់មួយក្នុងខែនេះ ដោយសារការព្រួយបារម្ភអំពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនិងសង្រ្គាមនៅអ៊ុយក្រែនជំរុញពួកគេឲ្យហួសពីជម្លោះនៃការចាកចេញរបស់អង់គ្លេសពីEU (Brexit) ទៅទៀត។

អ្នកការទូត និងមន្ត្រីសហភាពអឺរ៉ុបជាច្រើនរូប បានប្រាប់សារព័ត៌មាន AFP ថា សញ្ញាជាច្រើន មានភាពវិជ្ជមានដែលកិច្ចព្រមព្រៀងសន្តិសុខ នឹងត្រូវបានចុះហត្ថលេខា នៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ជួបជាមួយប្រធានសហភាពអឺរ៉ុប នៅទីក្រុងឡុងដ៍ នៅថ្ងៃទី ១៩ ខែឧសភានេះ។
«ភាពជាដៃគូផ្នែកសន្តិសុខ និងការពារជាតិ» ត្រូវបានប្រកាសថា ជាជំហានដំបូងដ៏សំខាន់មួយ នៅក្នុងការជំរុញរបស់លោក Starmer ដើម្បីស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងមិនល្អជាច្រើនឆ្នាំដែល បណ្តាលមកពីចក្រភពអង់គ្លេសចាកចេញពីប្លុកនេះ»។
ការសម្រេចនេះ គឺសំដៅបើកឱកាសឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ខណៈដែលទាំង EU និងអង់គ្លេស កំពុងប្រឹងប្រែង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី ហើយបារម្ភថា លោក ត្រាំ នឹងមិនជួយការពារអឺរ៉ុប តទៅទៀត។
