អង្គការយូនីសេហ្វ ព្រមានថា បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យកង្វះអាហារូបត្ថម្ភកុមារកាន់តែអាក្រក់ទៅៗ នៅអាស៊ី

2025/05/08 12:43:40 am        53

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ គឺអង្គការយូនីសេហ្វ (UNICEF) បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុធ្វើឲ្យកង្វះអាហារូបត្ថម្ភកាន់តែអាក្រក់ទៅៗ នៅតំបន់អាស៊ី ដោយកុមារតូចៗរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារប្រព័ន្ធសុខភាព និងអាហារ ផុយស្រួយខ្លាំងឡើងៗ។

កាលពីថ្ងៃអង្គារ (ទី៦ ខែឧសភា) ទីប្រឹក្សាផ្នែកអាហារូបត្ថម្ភប្រចាំតំបន់របស់អង្គការយូនីសេហ្វ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Roland Kupka បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ថា ទោះបីជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងតំបន់ក៏ដោយ ក៏កុមារជាច្រើននៅតែមិនទទួលបានអាហារូបត្ថម្ភដែលពួកគេត្រូវការនោះឡើយ។

នៅក្រៅកម្មវិធី Ecosperity Week ដែលជាព្រឹត្តិការណ៍និរន្តរភាពប្រចាំឆ្នាំរៀបចំដោយក្រុមហ៊ុន Temasek លោក Kupka បាននិយាយថា៖ «បម្រែបម្រួលអាកាសធាតុកំពុងដាក់សម្ពាធលើប្រព័ន្ធសុខាភិបាល»។

លោកបានប្រាប់ទៀតថា៖ «ទន្ទឹមនឹងនោះ ការប្រែប្រួលអាកាសធាតុក៏កំពុងធ្វើឲ្យខូចដល់ប្រព័ន្ធអាហារផងដែរ។ ដូច្នេះ យើងឃើញការថយចុះនៃគុណភាព (និង) បរិមាណនៃអាហារ ហើយអ្វីដែលធ្វើឲ្យវាមានភាពច្បាស់ណាស់ថា វាពិបាកក្នុងការនិយាយអំពីវិធានការអាកាសធាតុដោយមិនយកកុមារ ក៏ដូចជាអាហារូបត្ថម្ភរបស់កុមារ ជាអាទិភាពនៃកិច្ចប្រឹងប្រែងទាំងនោះ»។

លោក Kupka បានសង្កត់ធ្ងន់ថា វិបត្តិអាហារូបត្ថម្ភ នៅអាស៊ី កំពុងក្លាយជារឿងបន្ទាន់ខ្លាំង ដែលកុមារប្រហែល ១៩លាននាក់ «ខ្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ»។ ហើយលោក បានបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាននៃកម្មវិធីជំនួយ គឺជាឧបសគ្គដ៏ធំបំផុតមួយ ក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm