ទីភ្នាក់ងារផ្តល់ជំនួយជាច្រើន បានរិះគន់ផែនការរបស់អ៊ីស្រាអែល ក្នុងការទទួលយកការចែកចាយជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា និងប្រើប្រាស់ក្រុមហ៊ុនឯកជនយកស្បៀងអាហារចែកជូនដល់គ្រួសារបន្ទាប់ពីរយៈពេលពីរខែដែលយោធា បានរារាំងការផ្គត់ផ្គង់មិនឲ្យចូលទៅក្នុងដែនដីនោះ។

អ៊ីស្រាអែលបានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីផែនការរបស់ខ្លួន ដែលបានប្រកាសកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃការពង្រីកប្រតិបត្តិការដែលខ្លួននិយាយថា អាចរួមបញ្ចូលការដណ្តើមយកតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា សម្រាប់ពេលនេះ ការបិទផ្លូវ នឹងបន្តរហូតដល់ការជម្លៀសប្រជាជនជាទ្រង់ទ្រាយធំ ពីតំបន់ភាគខាងជើង និងភាគកណ្តាល ទៅភាគខាងត្បូង ជាទីដែលនឹងមានការបោសសម្អាតតំបន់ដែលបានកំណត់យ៉ាងពិសេស នៅជិតទីក្រុង Rafah ភាគខាងត្បូង។
ពួកគេបាននិយាយថា អ្នកដែលចូលទៅក្នុងតំបន់នេះ នឹងត្រូវបានត្រួតពិនិត្យដោយកងកម្លាំងអ៊ីស្រាអែល ដើម្បីធានាថា ការផ្គត់ផ្គង់មិនទៅដល់ក្រុមហាម៉ាស ជាមួយនឹងអ្វីដែលភ្នាក់ងារជំនួយ បានពិពណ៌នាថា ជា «មជ្ឈមណ្ឌល» ពិសេស ដើម្បីដោះស្រាយការចែកចាយ។
