មនុស្ស ៤នាក់រងរបួសក្នុងហេតុការណ៍អគ្គិភ័យនៅរោងចក្រកែច្នៃធ្យូងថ្មនៅភាគឦសានប្រទេសរុស្ស៊ី

2025/05/07 06:57:25 pm        84

ក្រុមអាជ្ញាធររុស្ស៊ី និងមន្រ្តីក្រុមហ៊ុននិយាយនៅថ្ងៃពុធនេះថា មនុស្ស ៤នាក់ បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រកែច្នៃធ្យូងថ្ម Neryungri ស្ថិតនៅតំបន់ភាគឦសានប្រទេសរុស្ស៊ី ។

ក្រុមហ៊ុនរ៉ែរុស្ស៊ី Mechel MTLR.MM និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្មករត្រូវបានជម្លៀសចេញពីរោងចក្រកែច្នៃធ្យូងថ្មនេះដែលស្ថិតនៅទីក្រុង Neryungriនៃសាធារណរដ្ឋ Yakutia ក្រោយភ្លើងមេតាន ចាប់ផ្តើមឆាបឆេះនៅឃ្លាំងស្តុកទំនិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មាសង្គម Telegram ក្រសួងសង្រ្គោះបន្ទាន់សាធារណរដ្ឋ Yakutia និយាយថា អគ្គិភ័យនេះត្រូវបានពន្លត់ជាស្ថាពរ ក្រោយបណ្តាលឲ្យខូចខាតឃ្លាំង អគារ និងខ្សែពាន ។

 យោងតាមសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា រោងចក្រ Neryungri ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៨៤ មានសមត្ថភាពកែច្នៃធ្យូងថ្មប្រចាំឆ្នាំចំនួន ៩លានតោន ។

 លោក Denis Gerasimenko គឺជានាយរងក្រុមជួយសង្រ្គោះ និងពន្លត់អគ្គិភ័យក្រុង Neryungri និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ៥០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ១២គ្រឿង បានចូលរួមប្រតិបត្តិការពន្លត់ភ្លើង ។

 លោកបន្តថា ផលវិបាកក្នុងការពន្លត់អណ្តាតភ្លើង គឺដោយសារការរចនាអគារ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅខ្លាំងពេក ៕

អត្ថបទដែលទាក់ទង

រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី យល់ព្រមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអំពើហិង្សានៅទីក្រុងអាឡេប៉ូ
2025/12/23 02:52:55 pm        2
សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ
2025/12/23 02:48:53 pm        2
អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញ
2025/12/23 02:42:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី យល់ព្រមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីអំពើហិង្សានៅទីក្រុងអាឡេប៉ូ

2025/12/23 02:52:55 pm
​ក្រសួងឧស្សាហកម្មបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ លើនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing)
2025/12/23 02:49:44 pm
​សូម៉ាលីពង្រឹងសន្តិសុខ នៅមុនការបោះឆ្នោតក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជិត ៦០ឆ្នាំ
2025/12/23 02:48:53 pm
​ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម
2025/12/23 02:47:41 pm
​អ៊ីតាលីចង់រក្សាវត្តមានយោធានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញ
2025/12/23 02:42:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/23 01:59:30 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/23 07:02:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:10:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am