នៅថ្ងៃពុធនេះ មន្ទីរពេទ្យរដ្ឋនៅស្រុក Rajouri ស្ថិតក្នុងតំបន់កាស្មៀរ ប្រទេសឥណ្ឌា បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្ទុះអាវុធឆ្លងព្រំដែន ស្របពេលភាពតានតឹងកើតមានជាមួយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរជិតខាងប៉ាគីស្ថាន ។
យោធាឥណ្ឌានិយាយថា ការវាយប្រហាររបស់យោធាលើប៉ាគីស្ថាននៅថ្ងៃពុធ មានគោលដៅលើជំរំភេរវករដែលបម្រើជាមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិក កន្លែងផ្លោងគ្រាប់កាំភ្លើងធំ មជ្ឈមណ្ឌលអប់រំផ្នែកមនោគមវិជ្ជា ហើយនិងជាកន្លែងបណ្តុះបណ្តាល និងស្តុកអាវុធ ។
លោក A.S. Bhatia គឺជាប្រធានមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្ររដ្ឋាភិបាល Rajouri និយាយថា ក្នុងករណីដែលមានគ្រោះថ្នាក់ច្រើន ឬលំហូរអ្នកជំងឺភ្លាមៗ ពួកយើងចង់ប្រាកដថា ពួកយើងមានគ្រែគ្រប់គ្រាន់ ហើយគ្រូពេទ្យរបស់ពួកគេទំនេរ ដើម្បីជួយដល់ពួកគេ ។
ការផ្លោងគ្រាប់កាំភ្លើងធំ ត្រូវបានរាយការណ៍នៅតាមតំបន់ព្រំដែនកាស្មៀរ នាព្រឹកថ្ងៃពុធនេះ ។ ទីក្រុងអ៊ីស្លាម៉ាបាដ និយាយថា ទីតាំងប៉ាគីស្ថាន ៦កន្លែង ក្លាយជាគោលដៅវាយប្រហារ ហើយគ្មានទីតាំងណាមួយជាជំរំរបស់ក្រុមជីវពលនោះឡើយ ។
អ្នកនាំពាក្យយោធាប៉ាគីស្ថាន និយាយថា ជនស៊ីវិល ២៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៦នាក់ផ្សេងទៀត បានរងរបួស ៕