សម្ពោធបើកពិព័រណ៍សិល្បៈសហសម័យ ដើម្បីអបអរសាទរការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន

2021/12/11 09:45:21 pm        703

សៀមរាប៖ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធីសម្ពោធបើកពិព័រណ៍ សិល្បៈសហសម័យ សំដៅលើកកម្ពស់ផ្សព្វផ្សាយគំនិតច្នៃប្រឌិតរបស់សិល្បករខ្មែរ ដោយចូលទស្សនាដោយសេរី រយៈពេល១ខែ ចាប់ពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសារមនី្ទរខ្លែងខ្មែរ។

លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានលើកឡើងថា ការរៀបចំ​ព្រឹតិ្តការណ៍ពិព័រណ៍សិល្បៈសហសម័យនាពេលនេះ​ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន២០២០-២០២២ និងសំដៅដល់ការលើកកម្ពស់ផ្សព្វផ្សយ​នូវគំនិតច្នៃ​ប្រឌិតថ្មីៗរបស់សិល្បករខ្មែរយើង ​ដែលបច្ចុប្បន្ននេះ កំពុងតែមានភាពរីកចម្រើនប្រកបដោយ​ទស្សន​សិល្បៈទូលំទូលាយទាំងលក្ខណៈជាតិ ​និងលក្ខណៈសាកល។នៅប្រទេសកម្ពុជាយើងមានសម្បតិ្ត វប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី ដូចជាប្រាង្គប្រាសាទ​បុរាណ​រមណីយដ្ឋានប្រវតិ្តសាស្រ្ត ក្បាច់ ចម្លាក់ គំនូរ របាំ ចម្រៀង តន្រី្ត ដែលជា​កេរ្តិ៍មរតក​មិន​អាច​កាត់ថ្លៃបានរបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុករហូតមករាប់តំណរហូតដល់​បច្ចុប្បន្ននេះ​ជា​ភស្តុតាង។

ជាមួយគ្នានោះដែរសិល្បករ មកពីខេត្តសៀមរាប​ លោក លីមុន្នី សៀវឡុង ​បាននាំយកស្នាដៃសិល្បៈ គឺរូបសម្រែកសត្វតោស្វែងរកជម្រក មកចូលរួមតាំងពិព័រណ៍សិល្បៈសហសម័យ ដោយច្នៃប្រឌិត​ចេញ​ពីសំរាម និយាយថា គំនិតច្នៃប្រឌិតនេះ គឺជាសារជូនដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់​ក្រោយឲ្យបានដឹងថា សំរាមធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន​ ហើយសំរាមទាំងអស់នោះ យើងអាច​យក​មកកែច្នៃ​ធ្វើជាសិល្បៈគំនូរ ​និងតំឡើងជារូបផ្សេងៗទៀតផងដែរ។

ទន្ទឹមគ្នានោះដែរសិស្ស និសិ្សតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ដូចជាអង្គការ សមាគម​នានា​ អញ្ជើញចូលរួមទស្សនាការបើកសម្ពោធពិព័រណ៍សិល្បៈសហសម័យ ដើម្បី​ទទួល​បាន​ការ​ចែករំលែកផ្លាស់ប្តូរ ​និងដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ​។

ជាចុងក្រោយឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ននេះ មានការវិវត្តន៍ប្រែប្រួលលើសពីការរំពឹងទុករបស់យើង ជាពិសេស​ផ្នែកបច្ចេកវិទ្យា IT បច្ចេកវិទ្យា Art Digital Design ដែលមនុស្សលោក​បានបង្កើតឡើង​ប្រកប​ដោយ​បញ្ញាញាណ និងមានលក្ខណៈវិទ្យាសាស្រ្តប្រាកដនិយម។ ស្របពេលដែលពិភពលោកឈាន​ទៅរករបក​គំហើញថ្មីលើវិស័យសិល្បៈ។

ដោយឡែកនៅកម្ពុជាយើងសិល្បករ សិស្ស និសិ្សត ក៏ដូចជាយុវជនជំនាន់ថ្មី យើងក៏បានខិតខំ​សិក្សា​ស្រាវជ្រាវរៀនសូត្រស្វែងរកនូវគំនិតថ្មីៗប្លែកៗ លើបច្ចេកទេសសិល្បៈគ្រប់​ទម្រង់ស្រប​ទៅ​តាមការវិវត្តន៍បរិបទសង្គមជាតិ និងពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃសិល្បករយើង​បានច្នៃប្រឌិត​បង្កើតបានជាស្នាដៃ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍វិស័យសិល្បៈជាតិ។

ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សូមគាំទ្រ និងកោតសរសើរចំពោះ ការខិតខំប្រឹង​ប្រែង​របស់នាយក ដ្ឋានជំនាញ ក៏ដូចជាដៃគូរពាក់ព័ន្ធនានា ដែលបានសហការរៀប​ចំពិព័រណ៍​នេះឡើង ​និងសូមឲ្យនាយកដ្ឋានបន្តរៀបចំសកម្មភាពសិល្បៈវប្បធម៌ឲ្យបានច្រើន ដើម្បីបំផុស​ផ្សព្វផ្សាយ​ដល់ស្រទាប់យុវវ័យ និងមហាជនឲ្យបានទូលំទូលាយ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm