ភ្នំពេញ ÷ រាជរដ្ឋាភិបាលនីតិកាលទី៧, បាននិងកំពុងបន្តជំរុញវិស័យឧស្សាហកម្ម, ការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ការបង្កើនផលិត ភាពនិងធ្វើពិពិធកម្ម, ការកែច្នៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាវិស័យសក្តានុពល ដោយបានកំពុងគាំទ្រដល់ការរីក លូតលាស់សេដ្ឋកិច្ចក្នុងស្រុក។
ការដាក់ចេញកម្មវិធីនយោបាយរបស់រារដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, បច្ចុប្បន្នបានកំពុងឈរលើមាគ៌ាលើការអភិវឌ្ឍ លើគ្រប់វិស័យ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ, តាមរយៈនៃការបន្តយន្តការគ្រប់គ្រងហានីភ័យ និង វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការបន្តជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ការធ្វើ ទំនើបកម្មក្នុងវិស័យកសិកម្ម ការបង្កើនផលិតភាព និងធ្វើពិពិធកម្ម, ការកែច្នៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការ ពង្រឹងដៃគូអភិវឌ្ឍ ដើម្បីលើកកម្ពស់ឧត្តមភាពការប្រកួតប្រជែង និងឈានទៅសម្រេចតាមចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ការដាក់ចេញកម្មវិធីនយោបាយរបស់រារដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ពិតជាដើរនៅលើផ្លូវត្រូវ នៅក្នុងការរអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសបានជំរុញវិស័យសក្តានុពល មួយចំនួន ឱ្យមានសកម្មភាពរស់រវើក ក្រោមបរិយាកាសអំណាយផលដល់ការធ្វើធុរកិច្ច តាមរយៈការស្រូបយកំលាំងពលកម្មបម្រើ ការងារ ប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាដើម។ ជាក់ស្តែងវិស័យឧស្សាហកម្មក្នុងស្រុក បានកំពុងដំណើរការខ្សែច្រវាក់ផលិតកម្មទៅ ដោយរលូន ខណៈដែលវិស័យកសិកម្ម បានកំពុងបន្តធ្វើទំនើបកម្ម ការបង្កើនផលិតភាព គាំទ្រដល់សមត្ថភាពផលិតដល់កសិករ និងសហគមន៍ជាដើម។
ជុំវិញវិស័យបម្រើដល់សេដ្ឋកិច្ចនេះ ឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបជាមួយវិនិយោគិនបរទេស ឬក្នុងស្រុកក្តី តែងតែ បានលើកឡើងអំពីភាពអំណោយផល និងបរិយាសវិនិយោគនៅកម្ពុជា តាមរយៈកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ា ក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយ ដោយទទួលយកការបណ្តុះបណ្តាលថ្មីៗ ព្រមទាំងបានលើកទឹកចិត្តដល់ វិនិយោគិន ធ្វើការវិនិយោគលើវិស័យសក្តានុពលមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេសជាដើម៕
អត្ថបទ៖ សុន រ៉ាឌី



