ផ្ទុះករណីចោរកម្មក្នុងក្រុងកំពង់ចាម កើតមានជាបន្តបន្ទាប់ ជនរងគ្រោះស្នើ​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍

2025/05/08 03:58:44 pm        368

នៅចុងខែមេសា ឆ្នាំ២០២៥នេះ ផ្ទុះករណីចោរកម្មលួចម៉ូតូជាបន្តបន្ទាប់នៅចំណុចភូមិទី៣ សង្កាត់​​វាលវង់ និងសួនផ្កាស្បៃរឿង ក្បែរគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ករណី​នេះ ជនរងគ្រោះជាម្ចាស់ម៉ូតូទាំងនោះ បានសំណូម​ពរ​ដល់​សមត្ថ​កិច្ច​ជួយ​ស្រាវ​ជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន និងចាប់ជនល្មើសមកផ្តន្ទារទោសតាមច្បាប់ផង បន្ថែមលើនេះ ម្ចាស់ម៉ូតូ​ក៏​បាន​អំពាវ​នាវ​ដល់​សាធារណ​ជនណាបានឃើញម៉ូតូដូចបានផ្សាយលើបណ្តាញសង្គមជួយប្រាប់ពួកគាត់ផង។

 

ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម បានលើកឡើងចំៗថា នៅពេលថ្មីៗនេះ ពិត​ជា​មាន​ករណី​ចោរ​កម្ម​លួច​ម៉ូតូ​ក្នុង​ក្រុង​ជាច្រើនករណីមែន ហើយសមត្ថកិច្ចក៏មិនទាន់ស្រាវជ្រាវរកឃើញមុខសញ្ញាដែរ ប្រជា​ពលរដ្ឋត្រូវបង្កើតការប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យបានច្រើនទើបគង់វង្ស។

 

យោងតាមម្ចាស់ហ្វេសបុកឈ្មោះ លី និត បានបញ្ជាក់ថា ខ្លួនបានបាត់ម៉ូតូម៉ាក Honda scoopey prestige2024 នៅភូមិទី៣ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម វេលាម៉ោង៣ទាបភ្លឺនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ប្រសិនជាបងប្អូនណា ប្រទះឃើញសូមមេត្តាទំនាក់ទំនងមកកាន់នាងខ្ញុំផង នាងខ្ញុំ នឹងជូនសុគុណ។

 

រីឯម្ចាស់ហ្វេសបុកឈ្មោះ សា វាត សរសេរថា «បងប្អូន ប្អូនប្រុសខ្ញុំវាបាត់ម៉ូតូអាសង់ ពាក់​ស្លាក​លេខ 1J.4611 បានឃើញឆាតប្រាប់ខ្ញុំផងបងប្អូន បាត់នៅកន្លែងសួនច្បារស្បៃរឿងខេត្តកំពង់ចាម យើង​លូវ​សំបូរចោរណាស់»។

លោកវរសេនីយ៍ឯក អ៊ុន ប៊ុន អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជាបន្ត បន្ទាប់ ហើយ​សូម​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ប​ង្កើនការប្រុងប្រយ័ត្នផង៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm