UN៖ ព្រមានពីការកើនឡើងដ៏ធ្ងន់ធ្ងរនៃការវាយប្រហារនៅកំពង់ផែស៊ូដង់ ខណៈសង្រ្គាមកាប់សម្លាប់គ្មានសញ្ញាបញ្ចប់

2025/05/08 05:04:43 pm        82

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយានដ្រូនលើទីក្រុងដ៏សំខាន់មួយរបស់ស៊ូដង់ ជាទីតាំងដែលបានផ្តល់ជម្រកដល់ជនភៀសខ្លួន ដោយបានព្រមានកាលពីថ្ងៃពុធប្រឆាំងនឹងជម្លោះកាន់តែខ្លាំងក្លានៅក្នុងប្រទេសកំពុងហែកហួរដោយសង្រ្គាមគ្មានសញ្ញាបញ្ចប់មួយនេះ ។

សង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់ បានផ្ទុះឡើងជាង២ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ២០២៣មក និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបណ្ដាលឲ្យមនុស្សជាង១៣លាននាក់រត់ភៀសខ្លួននិងបង្កើតនូវអ្វីដែលគណៈកម្មការជួយសង្រ្គោះអន្តរជាតិហៅថាជាវិបត្តិមនុស្សធម៌ធំបំផុតក្នុងកំណត់ត្រា។

អ្នកនាំពាក្យលោក Guterres លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងដ៏ធំនេះអាចនាំឱ្យមានការស្លាប់ និងរបួសរបស់ជនស៊ីវិលទ្រង់ទ្រាយធំ និងការបំផ្លិចបំផ្លាញបន្ថែមទៀតនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ទីតាំងយុទ្ធសាស្ត្រក្នុងកំពង់ផែស៊ូដង់( Port Sudan) ជាមូលដ្ឋានរបស់រដ្ឋាភិបាលគាំទ្រដោយកងទ័ពនៅលើឆ្នេរសមុទ្រនៃសមុទ្រក្រហម Red Sea ត្រូវបានកំណត់គោលដៅរយៈពេល ៤ថ្ងៃក្នុងការវាយប្រហារដោយយានដ្រូន ដែលត្រូវបានស្តីបន្ទោសទៅលើកងកម្លាំងគាំទ្ររហ័សប៉ារ៉ា( RSF) ។

កំពង់ផែស៊ូដង់ គឺជាច្រកចូលដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសស៊ូដង់ ហើយលោក Dujarric បាននិយាយថា ការវាយប្រហារនេះ គំរាមកំហែងដល់ការបង្កើនតម្រូវការមនុស្សធម៌ និងធ្វើឱ្យប្រតិបត្តិការជំនួយកាន់តែស្មុគស្មាញនៅក្នុងប្រទេសនេះ ។

លោក Guterres ក៏មានការភ្ញាក់ផ្អើលផងដែរចំពោះការពង្រីកជម្លោះចូលទៅក្នុងតំបន់មួយដែលបានបម្រើជាកន្លែងជ្រកកោនសម្រាប់មនុស្សមួយចំនួនធំដែលបានភៀសខ្លួនចេញពីលំនៅឋាន ពីរដ្ឋធានី ខាទុំ (Khartoum) និងតំបន់ផ្សេងទៀត ក្នុងប្រទេសនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm