ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូល "ភ្នំដា និងអង្គរបុរី" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ (UNESCO) ។
កិច្ចប្រជុំមានការចូលរួមពីសមាភាពនៃក្រសួង និងស្ថាប័នចំនួន១១ ដែលមានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និងការចូលរួមពីឯកឧត្ដមគណៈអភិបាលនៃអភិបាលខេត្តតាកែវ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ៕


