ខេត្តកំពង់ឆ្នាំង ប្រកាសជាខេត្តបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ

2025/05/08 05:42:16 pm        73

កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត ដែលត្រូវ​បាន​បញ្ចប់​ការ​វាស់​វែង​ដី​ធ្លី​ជា​លក្ខណៈ​ប្រព័ន្ធចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ ដែល​ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ ឯកឧត្តមបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ខេត្ត​កំពង់ឆ្នាំង. ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដីនគររូបនីយកម្ម និងសំណង់. ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង. ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូថ្នាក់ដឹកនាំក្រសួង អ្នកតំណាងរាស្រ្ត និង​អាជ្ញាធរ​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបាន​បែង​ចែក​ក្រុម​ការងារ​វាស់​វែង​ដី​ធ្លី​ចំនួន​១១​ក្រុម មានកម្លាំងសរុប៣៥០នាក់ បានជួយជំរុញការងារចុះបញ្ជីលើក្បាលដីប៉ាន់ស្មានប្រមាណ ៧២៦ ៩៧៦ ក្បាលដី។ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២៥​នេះ សម្រេចលទ្ធផលបាន ក្បាលដីប៉ាន់ស្មានត្រូវចុះបញ្ជីបង្ហើយសរុបប្រមាណ ៧២៦ ៩៧៦ ក្បា​ល​ដី (ប៉ាន់ស្មានចុង ក្រោយ) វាស់វែងបានចំនួន ៧៤៣ ០៣៤ ក្បាលដីស្មើនឹង ១០២,​២១%​គូស​ក្បាល​ដីបានចំនួន ៧៤៣ ០៣៤ ក្បាលដី ស្មើនឹង ១០០% នៃក្បាលដីវាស់​វែង​រួច​វិ​និច្ឆ័យ​បាន​ចំនួន ៤៨១ ២១១ ក្បាលដី ស្មើនឹង ៦៤,៧៦%បញ្ចូលទិន្នន័យបានចំនួន ៤២៨ ២៦៥ ក្បាល​ដី ស្មើនឹង ៥៧,៦៤%បិទផ្សាយចប់បានចំនួន ៣៦២ ៥៩៣ ក្បាលដី ស្មើនឹង ៤៨,៨០% បន្ត​វិនិច្ឆ័យ និងបិទផ្សាយចំនួន ២៦១ ៨២៣ ក្បាលដី ស្មើនឹង ៣៥,២៤% ចេញបណ្ណបានចំនួន ៣៣៧ ៩៣៥ ក្បាលដី ស្មើនឹង ៤៥,៤៨% ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ខេត្ត​កំពង់ឆ្នាំង បានបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេសជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និង​ឈាន​​ដ​ល់​ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែង​ការ​ប្រកាស​បញ្ចប់​នៅ​ក្នុង​ភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាពេលនេះ។ សមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិ​សុវត្ថិភាព​តាម​ផ្លូវ​ច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណជាប្រព័ន្ធនាពេលនេះ ជា​ជំហានមួយនៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី ដើម្បីដោះស្រាយ​ស្ថាន​ភាព​កាន់​កាប់​ដីធ្លី​ពី​ការ​កាន់​កាប់​ដីធ្លីមិនច្បាស់លាស់ ឬមិនទាន់ស្របច្បាប់​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​មក​ជា​ការ​កាន់​កាប់​ដោយ​ច្បាស់លាស់ មានមូលដ្ឋានច្បាប់រឹងមាំ ដោយសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវ​ចិត្ត​ក្នុង​ការ​កាន់​កាប់​អចលន​ទ្រព្យ​របស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយរដ្ឋធ្វើ​ប្រទាន​កម្មឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិពេញលេញ ជាសម្បទានដីសេដ្ឋកិច្ចខ្នាតតូច ឬជា​សម្បទាន​ដីសង្គមកិច្ច សេដ្ឋកិច្ច សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីឱ្យមានប្រសិទ្ធភាព តុល្យភាព និងរក្សាបាននិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm