លោក Trump បដិសេធការបន្ធូរពន្ធក្នុងការចរចាពាណិជ្ជកម្មរវាងអាមេរិក-ចិន ដែលនឹងចាប់ផ្តើមនៅចុងសប្ដាហ៍នេះ

2025/05/08 10:52:54 am        70

លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងមិនដកពន្ធលើទំនិញរបស់ចិនវិញទេ ដើម្បីនាំប្រទេសចិនទៅកាន់តុចរចា ដោយផ្ទុយទៅនឹងការរំពឹងទុកថា លោកអាចនឹងបន្ទាបពន្ធពីចំនួន១៤៥% ដើម្បីបើកផ្លូវចរចា។

ជំហររឹងរូសរបស់លោក Trump បានកើតឡើងទន្ទឹមនឹងក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងតំណាងពាណិជ្ជកម្មលោក Jamieson Greer និងសមភាគីចិនគ្រោងនឹងជួបប្រជុំនៅប្រទេសស្វីសនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពាណិជ្ជកម្ម ជំរុញក្តីសង្ឃឹមសម្រាប់ការថយចុះកម្ដៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

លោក Trump បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកពុំមានគម្រោងនិយាយទៅកាន់លោក Xi Jinping មេដឹកនាំប្រទេសចិននោះទេ ទោះបីលោកបានលើកឡើងនាពេលថ្មីៗនេះថា លោកនឹងមានឆន្ទៈក្នុងការបន្ទន់ជំហរបន្ធូរបន្ថយពន្ធលើការនាំចូលពីប្រទេសចិនក៏ដោយ។

លោក Trump បាននិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីចុងសប្តាហ៍មុនថា នៅពេលណាមួយ លោកនឹងបន្ទាបពន្ធទាំងនោះ ព្រោះបើមិនដូច្នេះទេ អ្នកមិនអាចធ្វើជំនួញជាមួយពួកគេបានទេ ហើយពួកគេចង់ធ្វើអាជីវកម្មខ្លាំងណាស់។ប៉ុន្តែថ្មីៗនេះ លោកបានអះអាងថា    អាមេរិកមិនខាតបង់អ្វីទេ ទោះមានការធ្លាក់ចុះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក៏ដោយ។

ប្រទេសចិនត្រូវបានរាយការណ៍ថាបានចងក្រងបញ្ជីទំនិញរបស់សហរដ្ឋអាមេរិកដែលត្រូវបានលើកលែងពីពន្ធគយ១២៥% ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដោយមិនចាំបាច់ធ្វើសម្បទានជាសាធារណៈ។

ទន្ទឹមនឹងនេះដែរលោក Trump បានការពារជំហរដំឡើងពន្ធ១៤៥% លើការនាំចូលរបស់ចិនដោយអះអាងថាប្រទេសចិន សមនឹងទទួលបាន។ ប្រទេសចិនលើកឡើងដដែលថា ខ្លួននឹងមិនចុះញ៉ាមអាមេរិកឡើយ និងកំដរដល់ទីបញ្ចប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am