មេដឹកនាំស៊ីរី លោក al-Sharaa បញ្ជាក់ពីការចរចាដោយប្រយោលជាមួយអ៊ីស្រាអែលខណៈភាពតានតឹងកើនឡើង

2025/05/08 06:40:07 pm        113

ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរីលោក Ahmed al-Sharaa និយាយថា រដ្ឋាភិបាលរបស់លោកបានចូលរួមក្នុងកិច្ចចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ក្នុងការប៉ុនប៉ងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ 

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរីកាលពីសប្តាហ៍មុន រួមទាំងការវាយប្រហារដែលបានកើតឡើងចម្ងាយត្រឹមតែ៥០០ម៉ែត្រប៉ុណ្ណោះ ពីវិមានប្រធានាធិបតីក្នុងទីក្រុងដាម៉ាស់(Damascus)កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារតាមអាកាសថ្មីៗបំផុតរបស់ខ្លួនគឺជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងដល់សហគមន៍ ជនជាតិភាគតិច Druze របស់ប្រទេសនេះ ។ 

លោក al-Sharaa បាននិយាយដោយបន្ទោសអ៊ីស្រាអែលជាថ្មីលើអ្វីដែលរូបលោកបានពិពណ៌នាថាជាអន្តរាគមន៍ចៃដន្យនៅក្នុងប្រទេសស៊ីរីថា មានការពិភាក្សាដោយប្រយោលជាមួយអ៊ីស្រាអែល តាមរយៈក្រុមអ្នកសម្របសម្រួលដើម្បីរក្សាភាពស្ងប់ស្ងាត់ និងព្យាយាមបន្ធូរបន្ថយស្ថានភាព ដើម្បីកុំឱ្យឈានដល់កម្រិតមួយដែលភាគីទាំងពីរបាត់បង់ការគ្រប់គ្រង។

លោកក៏បាននិយាយផងដែរថាក្រុងដាម៉ាស់ កំពុងនិយាយទៅកាន់បណ្ដារដ្ឋដែលទាក់ទងជាមួយអ៊ីស្រាអែលដើម្បីដាក់សម្ពាធពួកគេឱ្យបញ្ឈប់ការធ្វើអន្តរាគមន៍ក្នុងកិច្ចការស៊ីរី និងទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធរបស់ស៊ីរីទៀត។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអ៊ីស្រាអែលទេ ជុំវិញបញ្ហានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm