វិមានប្រធានាធិបតីនៅទីក្រុងញូវឌេលី និងវិមានអនុស្សាវរីយ៍សង្រ្គាម នៅប្រទេសឥណ្ឌា បានស្ថិតក្នុងភាពងងឹត កាលពីយប់ថ្ងៃពុធ ទី៧ ខែឧសភា ខណៈប្រទេសនេះបានធ្វើការហាត់សមដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសក្នុងពេលមានភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។

កាលពីថ្ងៃពុធ ឆ្មាំក្នុងតំបន់ និងអាជ្ញាធរការពារជនស៊ីវិល ក្នុងការសហការជាមួយក្រុមពន្លត់អគ្គិភ័យ និងបុគ្គលិកកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) បានធ្វើសមយុទ្ធជម្លៀសនៅគ្រប់រដ្ឋ និងដែនដី ទាំងអស់។

អគ្គិសនីនៅតាមអគាររដ្ឋាភិបាល និងតំបន់លំនៅឋានមួយចំនួននៅទូទាំងប្រទេសឥណ្ឌា ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការមើលឃើញ។
ប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានវាយលុកលើទីតាំង «ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ» ចំនួន៩កន្លែង កាលពីថ្ងៃពុធ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ទៅលើភ្ញៀវទេសចរហិណ្ឌូ ដែលបានសម្លាប់មនុស្ស២៦នាក់នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីខែមុន។
គេហទំព័រ បាននិយាយថាទីតាំងចំនួនបួនកន្លែង ស្ថិតនៅក្នុងរដ្ឋ Punjab និងចំនួនប្រាំកន្លែង នៅក្នុងតំបន់ការស្មៀរ ប្រទេសប៉ាគីស្ថាន។