អង្គការសប្បុរសធម៌ World Central Kitchen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ឈប់ការងាររបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា ទីភ្នាក់ងារនេះបានអស់ការផ្គត់ផ្គង់ ហើយត្រូវបានរារាំងដោយអ៊ីស្រាអែល មិនឲ្យនាំយកជំនួយចូល។

បន្ទាប់ពីបានបម្រើអាហាររយៈពេល១៨ខែកន្លងទៅនេះ អង្គការ World Central Kitchen លែងមានការផ្គត់ផ្គង់សម្រាប់ចម្អិនអាហារ ឬដុតនំនៅតំបន់ហ្កាហ្សាទៀតហើយ។

អ៊ីស្រាអែល បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីដកចេញការរារាំងជំនួយ ដែលខ្លួនបានដាក់កាលពីខែមីនា បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលពីរខែ។
អ៊ីស្រាអែល បានចោទប្រកាន់ទីភ្នាក់ងារនានា រួមទាំងអង្គការសហប្រជាជាតិ ពីបទអនុញ្ញាតឱ្យជំនួយក្នុងបរិមាណដ៏ច្រើនធ្លាក់ចូលទៅក្នុងដៃក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានចោទប្រកាន់ពីការរឹបអូសយកការផ្គត់ផ្គង់សម្រាប់ជនស៊ីវិល និងប្រើប្រាស់វាសម្រាប់កងកម្លាំងរបស់ក្រុមសកម្មប្រយុទ្ធ។
អង្គការ World Central Kitchen ត្រូវបានបង្កើតឡើងដោយមេចុងភៅដ៏ល្បីឈ្មោះ លោក Jose Andres ។ ការវាយប្រហារកាលពីខែមេសា ឆ្នាំ២០២៤ របស់អ៊ីស្រាអែលលើក្បួនរថយន្តរបស់អង្គការ World Central Kitchen បានសម្លាប់បុគ្គលិកជំនួយចំនួន៧នាក់ ដោយសមាជិកម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីខែវិច្ឆិកា ឆ្នាំមុន។ អ៊ីស្រាអែលបាននិយាយថា បុគ្គលិកនោះ ជាជនសកម្មប្រយុទ្ធ។