ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរនូវភាពពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្ត​នៅផ្លូវថ្មើរជើង

2025/05/08 08:15:28 pm        150

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរថា ភ្ញៀវជាតិ និងអន្តរជាតិ​បាន​ទៅ​ដើរ​លេង​កម្សាន្ត​នៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករ និងទទួលបាន​នូវ​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៥​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាល​រង​រាជ​ធានី​ភ្នំពេញនៅសាលារាជធានីភ្នំពេញ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធររាជធានី​ភ្នំពេញ ក៏ដូចជាក​ង​កម្លាំង​មាន​សមត្ថកិច្ច​ចំណុះ​ឱ្យ​គណៈបញ្ជាការឯកភាពរាជធានី​ទាំងអស់​ដែល​បាន​យកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ដឹកនាំដោយ ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និង​លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានយ៉ាងល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន ក្នុង​នោះក្រុ​ម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​បានប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ​ទី៤ មួយរូប គឺឯកត្ដម អ៊ុក សុផល អតីតនាយកទីចាត់ការហិរញ្ញវត្ថុ ត្រូវ​បាន​ប្រកាស​ជា​សមាជិក​ក្រុម​ប្រឹក្សារាជធានីភ្នំពេញ ជំនួសឯកឧត្ដម អ៊ាង ស៊ីផាន សមាជិកក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ទទួល​មរណភាព។ បានពិនិត្យ និងអនុម័តលើសេចក្តី​ព្រាង​កំណត់​ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២៥។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពី​ការ​អនុវត្ត​ការងារ​របស់ រដ្ឋបាលរាជធានីភ្នំពេញ។

 

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី អនុវត្ត​ការងាររបស់ខ្លួនឱ្យបានល្អស្របតាមច្បាប់ជាធរមាន។ បន្ថែមពីនេះ​ទី​ចាត់​ការ​ធនធា​ន​មនុស្ស​ត្រូវ​រៀបចំឯកសារ ដើម្បីឱ្យសមាជិក​ក្រុម​ប្រឹក្សា​ថ្មី​បាន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

 

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានមានប្រសាសន៍ថា ការកោត​សរសើរ​របស់ក្រុ​មប្រឹក្សារាជធានីភ្នំពេញ ជាការលើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជ​ធានី​ភ្នំពេ​ញ​ពុះពារ​បន្ថែម​ទៀត ដើម្បីឱ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរ​ជាមួយ​និង​ការ​អភិវឌ្ឍ​រីក​ចំរើនបន្ថែមទៀត។ ចំពោះការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំចំណតបន្ថែមទៀត ដើម្បី​ទទួលភ្ញៀវទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)នោះ រដ្ឋបាលរាជ​ធានី​ភ្នំពេញ​មិន​អាច​ពង្រីកបន្ថែមចំពោះចំណតទៅតាមតម្រូវការភ្ញៀវទេសចរបានទេ ព្រោះសុទ្ធតែជា​ដី​ឯកជន​។ រដ្ឋបាលរាជធានីភ្នំពេញ បានលើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​ដែល​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរ​ជើង​(Walk Street)ប្រើប្រាស់មធ្យោបាយរួម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm