ក្រុមហ៊ួទីនៅយេម៉ែន នឹងបន្តវាយប្រហារលើនាវាអ៊ីស្រាអែល ទោះបីជាមានកិច្ចព្រមព្រៀងជាមួយ អាមេរិកក្តី

2025/05/08 09:44:09 pm        163

មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធហ៊ួទីនៅប្រទេសយេម៉ែន នឹងបន្តកំណត់គោលដៅលើនាវាអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម បើទោះបីជាមានបទឈប់បាញ់ ដែលបានបញ្ចប់ការវាយប្រហារដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍របស់សហរដ្ឋអាមេរិក ទៅលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ។

មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី បានយល់ព្រមបញ្ឈប់វាយប្រហារប្រហារលើនាវា ដែលកំពុងធ្វើដំណើរលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ នៅឆ្នេរសមុទ្ររបស់ពួកគេ មន្ត្រីជាន់ខ្ពស់បានប្រាប់កាសែត AFP ថា អ៊ីស្រាអែលត្រូវបានដកចេញពីកិច្ចព្រមព្រៀងនេះ។

លោក Abdulmalik Alejri សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហ៊ួទី បានប្រាប់សារព័ត៌មាន AFPថា៖«ផ្លូវទឹកមានសុវត្ថិភាពសម្រាប់នាវាអន្តរជាតិទាំងអស់ លើកលែងតែនាវារបស់អ៊ីស្រាអែល»។

លោកបាននិយាយថា៖«អ៊ីស្រាអែលមិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះទេ វារួមបញ្ចូលតែនាវាអាមេរិក និងនាវាផ្សេងទៀត»។

ក្រុមហ៊ួទីដែលបានគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសយេម៉ែនអស់រយៈពេលជាងមួយទសវត្សរ៍ បានចាប់ផ្តើមបាញ់ប្រហារលើការដឹកជញ្ជូន ដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ រយៈពេលប៉ុន្មនាសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

ពួកគេបានពង្រីកយុទ្ធនាការ ដើម្បីកំណត់គោលដៅនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បន្ទាប់ពីការវាយប្រហារដោយយោធារបស់ប្រទេសទាំងពីរ បានចាប់ផ្តើម នៅក្នុងខែមករា ឆ្នាំ ២០២៤។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm