អភិបាលក្រុងនិយាយថា រុស្ស៊ីបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែន ១២គ្រឿង ដែលហោះសំដៅទីក្រុងមូស្គូ

2025/05/08 09:46:28 pm        99

អភិបាលក្រុងលោក Sergei Sobyanin បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន ១២គ្រឿង ដែលកំពុងហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់ក្នុងរយៈពេល ៤ម៉ោង នៅលើកម្មវិធីផ្ញើសារ Telegram លោក Sobyanin បានបញ្ជាក់ថា យានដ្រូនចំនួន ១២គ្រឿង ដែលកំពុងហោះទៅកាន់រដ្ឋធានីនេះ ត្រូវបានវាយប្រហារ ឬកម្ទេចចោល។

កាលពីព្រឹកថ្ងៃពុធ កម្មវិធីផ្ញើសារ Telegram channel Shot ដែលមានប្រភពនៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានទម្លាក់នៅក្នុងតំបន់មូស្គូ ខណៈមួយចំនួនផ្សេងទៀត ត្រូវបានបំផ្លាញ នៅតំបន់ Kaluga ដែលនៅជិតខាង។

ក្រុមឃ្លាំមើលអាកាសចរណ៍របស់រុស្ស៊ី បាននិយាយថា អាកាសយានដ្ឋាន Zhukovsky ក្នុងតំបន់មូស្គូ នៅខាងក្រៅរដ្ឋធានី និងអាកាសយានដ្ឋានដ៏ធំ នៅក្នុងទីក្រុង Kaluga ភាគខាងត្បូងនៃទីក្រុងមូស្គូ ត្រូវបានបិទជាបណ្តោះអាសន្ន។

អាកាសយានដ្ឋាន Domodedovo របស់ទីក្រុងមូស្គូ ដែលត្រូវបានបិទពេញមួយថ្ងៃ បានដំណើរការឡើងវិញនៅពេលល្ងាច។

នាព្រឹកថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនចំនួន ៥២៤គ្រឿង ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។ ក្រសួងមិនបានបញ្ជាក់ពីទីតាំងដែលយានដ្រូនទាំងនោះ ត្រូវបានបំផ្លាញចោលនោះទេ។


អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        6
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm