ឯកឧត្តម ឌិត ទីណា ប្តេជ្ញាបន្តជំរុញការងារមនុស្សធម៌កាន់តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ដើម្បី​ជួយ​ពលរដ្ឋ​ជួបទុក្ខលំបាក

2025/05/08 10:06:04 pm        220

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម ប្លែក វ៉ារី ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរ​ទិវា​ពិភព​លោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នា​ជា​មួយ​កាក​បាទ​ក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់​នឹង​អាកាស​ធាតុ​»​។​

នៅក្នុងអង្គពិធី កាលពីព្រឹកថ្ងៃទី៨ ខែឧសភានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង​ក្តី​សោមនស្ស​រីករាយ និងថ្លែងអំណរគុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ដែលបានតែងតាំង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បង្ហាញគោលជំហរប្តេជ្ញា​បន្ត​ជំរុញ​ចលនា​គាំទ្រ​ឱ្យ​មានភាពសកម្មបន្ថែមទៀតនូវការងារមនុស្សធម៌ជួយបងប្អូនដែលជួបទុក្ខលំបាក ប្រកប​ដោយប្រសិទ្ធភាព។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត​បន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ភ្លើងឆេះនិង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជានឹងមិនទុកនរណាម្នាក់ចោលឡើយ និង​បាន​ដាក់​ពង្រាយ​ដល់​គ្រប់ភូមិ-ឃុំទូទាំងខេត្ត ដែលជាសរសៃឈាម ភ្នែភ ស្តែង​ចេញ​ជា​សកម្មភា​ព​ជួយ​ប្រជា​ពលរដ្ឋ​បានទាន់ពេលវេលា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃដល់សមាជិក សមាជិកា សប្បុរស​ជនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនអនេក និងបាន​អំពាវ​នាវ​ឱ្យ​បន្ត​ជួយ​គាំទ្រ​តទៅ​មុខ​បន្ថែម​ទៀត​តាមលទ្ធភាព និងទឹកចិត្ត សំដៅជួយដល់ជនរងគ្រោះ និងជនងាយរង​គ្រោះ​ប្រកប​ដោយ​បរិយាបន្ន និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ សុខសុភមង្គល​ក្រោម​ម្លប់​សុខ​សន្តិភាព​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm