អធិការបតីថ្មី៖ បញ្ហាបញ្ជូនកងទ័ពអាល្លឺម៉ង់ទៅអ៊ុយក្រែន មិនទាន់បានពិចារណាទេ នាពេលនេះ

2025/05/08 10:18:38 pm        56

អធិការបតីថ្មីនៃប្រទេសអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា បញ្ហានៃការបញ្ជូនទាហានអាល្លឺម៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធានាបានបទឈប់បាញ់យូរអង្វែងដ៏មានសក្តានុពលមួយ ដែលមិនមាននៅក្នុងរបៀបវារៈ នាពេលនេះទេ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Welt ថា៖«បញ្ហានេះ គឺមិនស្ថិតនៅក្នុងរបៀប   វារៈទេ ឥឡូវនេះ»។ «យើងនៅឆ្ងាយពីបទឈប់បាញ់ ហើយនៅកាន់តែឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាព។ អ្វីដែលជាប្រធានបទនៅថ្ងៃនេះ គឺការបង្កើតបទឈប់បាញ់ នៅចុងសប្តាហ៍នេះ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំរុស្ស៊ី។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វានឹងត្រូវបានបន្តទៅទៀត បន្ទាប់ពីចុងសប្តាហ៍នេះ។

យោងតាមលោក Merz បានឲ្យដឹងថា ទីក្រុងប៊ែរឡាំង គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកលើផ្លូវនេះ។ លោកបានបញ្ជាក់ថា៖«យើងនឹងមើលឃើញថា តើវាមានការវិវឌ្ឍយ៉ាងណា ក្នុងដំណើរការនេះ។

លោកបានបញ្ជាក់ជាថ្មីម្តងទៀតនូវផែនការគាំទ្រនិងផ្តល់អាវុធដល់កម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមទាំងការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា៖«មានលទ្ធភាពជាច្រើនក្នុងការធានានូវកិច្ចព្រមព្រៀងឈប់បាញ់បែបនេះ និងកិច្ចព្រមព្រៀងសន្តិភាពជាបន្តបន្ទាប់»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តប្រកាសបទឈប់បាញ់ពីម៉ោង ១២:០០នាទីព្រឹក ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃទី ០៨ ខែឧសភា (ម៉ោង៩:០០យប់ ម៉ោងសកល ថ្ងៃទី ០៧ ខែឧសភា) ដល់ម៉ោង ១២:០០ ព្រឹក ម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃទី ១១ ខែឧសភា (ម៉ោង៩:០០ យប់ ថ្ងៃទី១០ ឧសភា)។ យោងតាមវិមានក្រឹមឡាំង «ប្រតិបត្តិការយោធាទាំងអស់ នឹងត្រូវបានផ្អាកក្នុងអំឡុងពេលនេះ»។ ទោះបីជាយ៉ាងណាក៏ដោយ លោកវ្ល៉ូឌីមី ហ្សេឡិនស្គី បានច្រានចោលសំណើនេះ ដោយទាមទារឲ្យមានការផ្អាកយូរជាងនេះ ក្នុងការប្រយុទ្ធតាមលក្ខខណ្ឌផ្ទាល់ខ្លួន និងធ្វើការគំរាមកំហែងប្រឆាំងនឹងការប្រារព្ធទិវាជ័យជម្នះ នៅទីក្រុងមូស្គូ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm