អភិបាលខេត្ត​កណ្ដាល​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​លេង​កីឡា​ដើម្បី​សុខភាព​ផង និង​ចូលរួម​យុទ្ធនាការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ផង​

2021/12/13 05:49:14 pm        202

​កីឡា​មហាជន៖ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ចូលរួម​ហាត់ប្រាណ និង​លេង​កីឡាដើម្បី​ពង្រឹង​កាយសម្បទា​របស់​ខ្លួន និង​អាច​ឈ្នះ​ជំងឺឆ្លង​ទាំងឡាយ​ផង ព្រមទាំង​ចូលរួម​យុទ្ធនាការ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​

​ការអំពាវនាវ​ថ្នាក់ដឹកនាំ​ខេត្តកណ្ដាល​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តប្រចាំឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​ខេត្តកណ្តាលកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ​ឯកឧត្តម​បន្តថា ការលេង​កីឡាមិន​ត្រឹមតែ​ទទួលបាន​នូវ​សុខ​ភាពល្អ​នោះទេ តែ​ក៏​ជាការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ជាតិ «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ដើម្បី​បំផុសសកម្មភាព​កីឡា​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣ ផងដែរ។​ ​យ៉ាងណាក្ដី​ឯកឧត្តម​ក៏បាន​ក្រើន​រម្លឹកដែរ​ថា ការចាប់ផ្ដើម​នូវ​សកម្មភាព​កីឡា​ឡើងវិញ​នេះ ផ្ដើម​មកពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ការចាក់​វ៉ាក់សាំង និង​ការ​អនុវត្តបាន​យ៉ាង​ល្អ​នូវ​វិធានការ​ក្រសួងសុខាភិបាល។ ការណ៍​នេះ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីបន្ដ​ការការពារ ពិសេស ៣​ការពារ និង ៣​កុំដើម្បី​សុវត្ថិភាព និង​ឈានទៅ​ការប្រកួត​ថ្មីៗ​ជា​បន្ដបន្ទាប់​ទៀត។​

​លោក ចេង សំអុល ប្រធាន​ធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាលបាន​ឲ្យ​ដឹងថា ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តប្រចាំឆ្នាំ​២០២១ បាន​ដំណើរការ​ប្រកួត​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីលាន​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ដោយ​ប្រកួត​លើ ៥​ប្រភេទ​កីឡារួមមាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង​កីឡា​ទាញព្រ័ត្រដែលមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៧៥០​នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm