ប្រភព៖ រដ្ឋបាលលោក Trump នឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

2025/05/08 10:46:44 pm        58

បើយោងតាមបុគ្គល ៣រូបដែលដឹងអំពីផែនការនេះ បានឲ្យដឹងថា ប្រធានាធិបតី Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) ត្រូវបានគេរំពឹងថា នឹងប្រកាសថា សហរដ្ឋអាមេរិក នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស។

លោក Trump បានព្រលយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីពេលយប់ថ្ងៃពុធ (ទី៧ ខែឧសភា) តែលោកមិនបានបញ្ជាក់នោះឡើយថា ប្រទេសណាជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។

នៅក្នុងការបង្ហោះនោះ លោកបានសរសេរថា៖ «សន្និសីទព័ត៌មានដ៏ធំ នាព្រឹកស្អែក នៅវេលាម៉ោង ១០ព្រឹក ការិយាល័យប្រធានាធិបតី Oval Office ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាមួយតំណាងនៃប្រទេសធំៗ និងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ជាកិច្ចព្រមព្រៀងដំបូង ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើន!!!»។

អ្នកនាំពាក្យរបស់សេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឲ្យលើសពីការបង្ហោះរបស់លោក Trump នោះឡើយ។ អ្នកនាំពាក្យស្ថានទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនោះទេ ទៅនឹងសំណើសុំការអត្ថាធិប្បាយ។

កិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងដំបូងដែលបានប្រកាសចាប់តាំងពីលោក Trump បានដាក់អត្រាពន្ធដ៏ធ្ងន់ធ្ងរលើដៃគូពាណិជ្ជកម្មរាប់សិបរបស់សហរដ្ឋអាមេរិក។ ក្រោយមកលោកបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឲ្យប្រទេសផ្សេងទៀតឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក។

ការឈានដល់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអង់គ្លេស អាចជាជោគជ័យដ៏ធំ សម្រាប់ប្រទេសទាំង២ ដែលបានស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាយូរមកហើយ។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm