លោក Putin និងមេដឹកនាំវេណេហ៊្សុយអេឡា ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នៅទីក្រុងមូស្គូ

2025/05/08 10:48:46 pm        66

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃពុធ (ទី៧ ខែឧសភា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នៅក្នុងពិធីមួយដែលត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា មេដឹកនាំទាំង២ ក៏បានពិភាក្សាផងដែរ អំពីថាមពល និងប្រេង អំឡុងកិច្ចពិភាក្សារបស់ពួកលោក នៅទីក្រុងមូស្គូ។

នៅក្នុងកិច្ចព្រមព្រៀងនេះ រុស្ស៊ី និងវេណេហ្ស៊ុយអេឡា បានកំណត់ថា ពួកគេនឹងលើកកម្ពស់គំនិតផ្តួចផ្តើមរួមគ្នានៅក្នុងរង្វង់អង្គការ OPEC+ វេទិកាប្រទេសនាំចេញឧស្ម័ន និងអង្គការផ្សេងទៀត ក្នុងវិស័យថាមពល។

កិច្ចព្រមព្រៀងនេះបានកំណត់ថា៖ «ភាគីទាំង២ នឹងលើកកម្ពស់ការអភិវឌ្ឍរយៈពេលវែងប្រកបដោយតុល្យភាព និងស្ថិរភាពនៃទីផ្សារថាមពលពិភពលោក ដោយមិនប្រើប្រាស់វិធីសាស្ត្រប្រកួតប្រជែងមិនយុត្តិធម៌»។

ប្រទេសទាំង២ បានយល់ព្រមសហការរុករក និងអភិវឌ្ឍតំបន់ប្រេង និងឧស្ម័នថ្មី តាមរយៈការបណ្តាក់ទុនរួមគ្នា ក៏ដូចជាពង្រីកប្រតិបត្តិការជួញដូរប្រេងផងដែរ។

កតិកាសញ្ញានេះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងរុស្ស៊ី និងវេណេហ្ស៊ុយអេឡា នៅអង្គការសហប្រជាជាតិ និងអង្គការផ្សេងទៀត និងក្នុងតំបន់គ្រប់គ្រងអាវុធ រួមជាមួយនឹងការប្រឆាំងរួមគ្នាចំពោះការដាក់ទណ្ឌកម្មឯកតោភាគី។

សង្រ្គាមរយៈពេល ៣ឆ្នាំរបស់រុស្ស៊ី នៅអ៊ុយក្រែន បាននាំឲ្យមានការបែកបាក់ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋលោកខាងលិចភាគច្រើន ហើយបានជំរុញឲ្យទីក្រុងមូស្គូពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតដែលមានបំណងរួមគ្នា ប្រឆាំងនឹងឥទ្ធិពលនៃអ្វីដែលវិមានក្រឹមឡាំងហៅថា «សមូហភាពលោកខាងលិច» ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm