ករណី​វីរុស​ ​COVID-19 បាន​ចុះបញ្ជី​នៅ​ប្រទេស​រុស្ស៊ី​កើន​លើស ១០​លាន​នាក់​

2021/12/13 10:59:35 am        170

​រុស្ស៊ី៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​ករណី​ឆ្លងវីរុស ​COVID-19 ដែល​បានចុះបញ្ជី​នៅក្នុង​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ននេះ​មាន​លើសពី ១០លាន​នាក់ ប៉ុន្តែ​រលក​ថ្មី​នៃ​ជំងឺ​រាតត្បាតបានថយចុះ ហើយ​ចំនួន​អ្នកស្លាប់​កំពុង​ធ្លាក់ចុះ​។ ចំនួន​នៃ​ករណី​ឆ្លង​ប្រចាំថ្ងៃ និង​ចំនួន​អ្នកស្លាប់បាន​ធ្លាក់ចុះ​នាពេល​ថ្មីៗ​នេះ បន្ទាប់ពីប្រទេស​រុស្ស៊ី​បាន​កត់ត្រា​នូវ​ខែ​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុតមកដល់ពេលនេះ​នៅក្នុង​ខែតុលា។​

​កាលពី​ថ្ងៃអាទិត្យ ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស ​COVID-19 ​ថ្មី​ចំនួន ២៩,៩២៩ករណីក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ ដែលជា​ចំនួន​ករណី​ប្រចាំថ្ងៃ​ទាប​បំផុតចាប់​តាំងពីថ្ងៃ​ទី១៣ ខែតុលា ដោយ​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាតសរុប​ចំនួន ១០,០១៦,៨៩៦ករណី​។ ប្រទេស​រុស្ស៊ីបាន​រាយការណ៍​អំពី​អ្នកស្លាប់​សរុប​មាន​ចំនួន ២៨៩,៤៨៣នាក់​។ ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​រុស្ស៊ី​មាន​ប្រមាណ ១៤៤លាន​នាក់​។ ប្រទេស​នេះកំពុង​ត្រៀមខ្លួន​សម្រាប់​ការកើនឡើង​បន្ថែមទៀត​ នៃ​ករណី​ឆ្លង​វីរុស​ដែលទាក់ទង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។

កាលពី​ចុងខែ​វិច្ឆិកា ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជាឱ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​បាន​គ្រប់ គ្រាន់ការផ្គត់ផ្គង់​ឱសថ អុកស៊ីហ្សែន និង​គ្រែ​មន្ទីរពេទ្យដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ឆ្លង​ខ្ពស់​។​ ​ទីភ្នាក់ងារសារព័ត៌មាន RIA បាន​រាយការណ៍កាលពី​ថ្ងៃអាទិត្យ​ថា លោក អា​ឡិច​សាន​ឌ័​រ ហ្គី​ន​ស្បឺ​ក ប្រធាន​វិទ្យាស្ថានហ្គា​ម៉ា​ឡេ​យ៉ា​ (Gamaleya) ដែល​ផលិត​វ៉ាក់សាំង Sputnik V បាន​និយាយថា ​រយៈពេល ១០​​ថ្ងៃ​នឹងគ្រប់គ្រាន់​ដើម្បីសាកល្បងប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ប្រទេស​រុស្ស៊ី ប្រឆាំងវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm