កាកបាទក្រហមកម្ពុជា បានបន្តសាងសង់ផ្ទះជាច្រើនជូនគ្រួសារក្រីក្រ

2025/05/08 11:03:47 pm        284

កាកបាទក្រហមកម្ពុជា មានបេសកកម្មការងារជាច្រើន ដែលរួមមានការងារមនុស្សធម៌ និង​ការ​ចូល​រួម​ការងារសង្គមនានា។ ក្នុងបេសកកម្មការងារទាំងនេះ ក៏រាប់បញ្ចូលការសាងសង់ផ្ទះជូន ជន​ក្រីក្រ ឱ្យមានទីជម្រកល្អប្រសើរសម្រាប់ការរស់នៅផងដែរ។ បេសកកម្មសាងសង់ផ្ទះនេះ នៅប​ន្ត​ដល់​សព្វ​ថ្ងៃ នៅទូទាំងប្រទេស។

កាកបាទក្រហមកម្ពុជា គ្រប់សាខាទូទាំងប្រទេស កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​ការងារ​សង្គម ក៏ដូចជាការងារមនុស្សធម៌។ ក្នុងការបំពេញការងារជាប្រចាំនេះ ក៏មានការសាង​សង់​ផ្ទះ​ជូន​គ្រួសារក្រីក្រ ដើម្បីឱ្យពួកគេអាចមានទីជម្រកមួយល្អប្រសើរផងដែរ។

ជាក់​ស្ដែងសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក៏បានសាង​សង់​ផ្ទះ​ជូន​គ្រួសារ​ក្រីក្រ​ប្រមាណ​ជិត ៧០ផ្ទះរួចមកហើយ។ ក្រុមការងារក៏បន្តសិក្សា ដើម្បីសាងសង់​ផ្ទះ​ជូន​គ្រួសារ​ក្រីក្រ​បន្ថែម​ទៀត​ផងដែរ។ សម្រាប់គ្រួសារក្រីក្រ ដែលម្នាក់ជាដូនចាស់មានកូនពិការ និងម្នាក់​ទៀត​មាន​ប្ដី​ពិការ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទទួលបានផ្ទះពីកាកបាទក្រហម កាល​ពី​ឆ្នាំ២០២៣កន្លងទៅ ពួកគាត់ទាំងពីរ ក៏បានសម្ដែងការដឹងគុណជាខ្លាំងដល់ កាក​បាទ​ក្រហម​កម្ពុជា ដែលបានសាងសង់ផ្ទះជូនពួកគាត់ផងដែរ។ ពួកគាត់ថា ផ្ទះថ្មីដែល​សាង​សង់​ជូន​ពួក​គាត់​នេះ ជាជម្រកដ៏សំខាន់រស់នៅពេញមួយជីវិត។

កាកបាទក្រហមកម្ពុជា មានមុខងារ និងភារកិច្ច សំខាន់ជាច្រើន ក្នុងការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃ មនុស្សធម៌របស់ជនរងគ្រោះ សម្រេច​ឲ្យបាននូវយុទ្ធសាស្ត្រ ដូចមានចែងក្នុងបេសកកម្ម ជា សមាគមជាតិ​នាំ​មុខ​គេ​ក្នុង​វិស័យ​មនុស្ស​ធម៌ កាកបាទក្រហមកម្ពុជា ប្រមូលផ្តុំកម្លាំង មនុស្សធម៌ ដើម្បីបន្តជួយដ​ល់​ជន​រង​គ្រោះ​បំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍។

នៅ​ថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នាស័្មគ្រចិត្ត ដើម្បី​សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ជាការអបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួមបរិច្ចាកជា​ថវិកា​ជូន​ដល់​កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទៈគឹមហុក   

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm