​ជើងឯក​ទ្រី​យ៉ា​ត្លុង​នៅ​កែប​បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​កិច្ចសហការ​ពី​រដ្ឋ​បាល​ខេត្ត​

2021/12/13 11:29:01 am        323

​ទ្រី​យ៉ា​ត្លុង​៖ ​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជ្រើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​តំបន់ឆ្នេរ​កម្សាន្ដនា​ខេត្ត​កែប បន្ទាប់ពី​មាន​កិច្ចសហការ​រៀបចំ និង​លើកទឹកចិត្ត​ពី​រដ្ឋបាលខេត្ត។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បញ្ជាក់ថា ក្នុងការ​ប្រកួត ៣​ថ្ងៃនេះមាន​កីឡាករ​-​កីឡាការិនី ៥៧​នាក់បាន​ចូលរួម​ប្រកួត​លើ ៣​វិញ្ញាសា​ធំៗ ។ ប៉ុន្ដែ​មុន​ការប្រកួតសហព័ន្ធ​ក៏បាន​រៀបចំ​បោះជុំរុំ​ហ្វឹកហាត់ ក៏ដូចជា​ការបើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស ដែល​ជំរុញ​ឲ្យ​ការប្រកួត​នេះ ដំណើរការ​យ៉ាង​រលូនប្រកបដោយ​ផ្លែផ្កា ទាំង​សមត្ថភាព និង​បច្ចេកទេស​ផងដែរ។​ ​ចំពោះ​លទ្ធផល​វិញ្ញាសា​អា​គ័​រ​ត្លុង (​ហែល​ទឹក និង​រត់​) លេខ​១ បាន​ទៅ​កីឡាករ សៀង ណូ​រ៉ា ក្លិប​ក្រសួងការពារជាតិ​។ វិញ្ញាសា​ឌូ​អា​ត្លុង​បុរស​-​នារី (​រត់​+​ជិះ​កង់​+​រត់​) លេខ​១ បាន​ទៅលើ​កីឡាករ កាង ធឿន និង​កីឡាការិនី អ៊ួ​ន ចន្ទ​ភ​ត្រា មកពី​ក្លិប​ក្រសួងមហាផ្ទៃ ខណៈ​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​បុរស​-​នារី (​ហែល​ទឹក​+​ជិះ​កង់​+​រត់​) ​លេខ​១ បាន​ទៅ​កីឡាករ នាង ពេជ្រ​ពិសិដ្ឋ និង​កីឡាការិនី អ៊ួ​ន ចន្ទ​ភ​ត្រា មក​ក្លិប​ក្រសួងមហាផ្ទៃ​ដូចគ្នា​។​

​ឆ្លងកាត់​ការប្រកួត​នេះ លោក ងិន សុខ​បញ្ញា បាន​បញ្ជាក់ថា ទោះបី​សមិទ្ធផល​នេះមិនទាន់​ឈានដល់​កម្រិត​មេដាយ​ស៊ី​ហ្គេម តែ​វា​ជា​ម៉ែត្រ​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​បន្ថែមក្នុង​គោលដៅ​ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព និង​បច្ចេកទេស​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដើម្បី​ដំណើរ​ឆ្ពោះទៅរក​ការប្រកួត​ដោយ​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បានបង្ហាញ​ក្ដី​សោម​មន​ស្សរី​ករាយក្នុងការ​សហការ​ ជាមួយ​សហព័ន្ធ​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ពិសេស​ការជ្រើសរើស​ខេត្ត​កែបដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង។ តាមរយៈ​នេះ ឯកឧត្តម​បាន​ប្ដេជ្ញាចិត្ត​បន្ដ​សហការ​រៀបចំ ទាំង​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​អនាម័យ​តាម​ដងផ្លូវ​ជាដើម ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ផង និង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am