លោកឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំកងកម្លាំង យោធាជាង៨០០នាក់ ចុះបង្ក្រាបបទល្មើសនៅតំបន់បឹងទន្លេសាប

2025/05/09 12:24:19 am        205

បន្ទាយមានជ័យ៖ ដើម្បីអនុវត្តតាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្រ្កាបទប់ស្កាត់ឲ្យខានតែបាននូវរាល់បទល្មើសនេសាទផ្សេងៗ ក្នុងតំបន់បឹងទន្លេសាប ឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ ​យោភូមិភាគទី៥ និង​ជាប្រធានគណៈបញ្ជាការដឹកនាំ​បង្រ្កាបបទល្មើស​នេសាទ​បឹងទន្លេសាប បានដឹកនាំកងកម្លាំងយោធាចំនួន​៨០០នាក់ ក្នុងនោះ​ ក៏មានការចូលរួមពី​កង​ពលតូចថ្មើរជើងលេខ៥១ សហការ​ចុះធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ​ ខុសច្បាប់​នានា​ក្នុងតំបន់បឹងទន្លេសាប​ ត្រង់ចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនេសាទ និងបានរក្សានូវពូជ​មច្ឆាជាតិ​ឲ្យបាននៅគង់វង្ស។

ជាមួយគ្នា​នោះដែរ​លោកឧត្តមសេនីយ៍​ទោ សេង ធារិន បានបន្តថា ក្រោយពី​ទទួលបានបទបញ្ជា​ពី​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​លោកបានដឹកនាំកងកម្លាំង ជាង៨០០នាក់ ធ្វើការចុះបង្ក្រាប​រាល់បទល្មើស​នេសាទខុបច្បាប់ជុំវិញបឹងទន្លេសាប យ៉ាងសស្រាកសស្រាំ ដូចភ្លៀងរលឹម ដើម្បីសម្រេចឲ្យបានតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

លទ្ធផលក្នុងការចុះបង្រ្កាបនោះដែរ ​គឺបាន​រឹបអូស សម្ភារៈ នេសាទខុសច្បាប់​មួយចំនួន យក​មក​ធ្វើការដុត​បំផ្លាញ​ចោល និងបានព្រលែងត្រីគ្រប់ប្រភេទចូលទន្លេវិញផងដែរ។

ទន្ទឹមគ្នានោះដែរ​លោកឧត្តមសេនីយ៍ទោ សេង ធារិន ​ក៏បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាប់ ​ដែលវានាំ​ឱ្យ​អន្តរាយ​ដល់​ពូជត្រី និង​សូម​ចូលរួម​អភិរក្ស​ពូជត្រី​ដែលមាននៅក្នុងតំបន់បឹងទន្លេសាបទាំងអស់គ្នា ឱ្យបានគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង ​បើមានបទ​ល្មើសនេសាទ​ខុសច្បាប់​កើត​មាន សូម​រាយការណ៍​មកកងកម្លាំង ដើម្បីធ្វើការចុះអន្តរាគមន៍បង្ក្រាប​ឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ឃិនសារិទ្ធ


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm