តំណាងបក្សនយោបាយនានានៅទីម័រឡេស្ដេ អរគុណសម្ដេចតេជោជួយជ្រោមជ្រែងទីម័រក្លាយជា​អ្នកសង្កេតការណ៍អាស៊ាន

2025/05/09 12:32:57 am        255

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះដែរ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពិសេស​នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គម​ស៊ីវិលទីម័រឡេស្តេ។ ក្នុងឱកាសនោះ តំណាង​បក្ស​នយោបាយ​នានា​នៅ​ទីម័រ​ដែល​ជា​សមាជិក​រដ្ឋ​សភាទីម័រ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈ​ប្រតិភូ​មក​កាន់​ទីម័រ​នា​ឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ និងអរគុណ​សម្ដេចតេជោ​បាន​ជួយ​ជ្រោម​ជ្រែងទីម័រក្លាយជាអ្នកសង្កេតការណ៍អាស៊ាន។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា បន្ទាប់​ពី​ជំនួប​ជា​មួយ​លោក​ជំទាវ​ប្រធាន​រដ្ឋ​សភាទីម័រឡេស្ដេ សម្ដេចតេជោ បានបន្តទៅធ្វើបាឋកថា នៅក្នុងកិច្ចប្រជុំ​ពេញ​ពិសេស​អង្គ​របស់​រដ្ឋសភា​ទីម័រឡេស្ដេ​ដែល​ជា​បាឋកថា​កម្រ​មាន​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ពិភពលោក។

មុនកិច្ចចាប់ផ្ដើមនៃបាឋកថារបស់សម្ដេចតេជោ តំណាងគណបក្សនយោបាយចំនួន ៥ នៅ​ក្នុង​សាធារណរដ្ឋ​ប្រធាធិបតេយ្យទីម័រឡេស្ដេ បានឡើងបង្ហាញចំណាប់ អារម្មណ៍រៀងៗខ្លួន ដោយ​ក្នុង​ចំណោមគណបក្សនយោបាយទាំង៥ នៅក្នុងរដ្ឋសភានៃប្រទេសទីម័រឡេស្ដេ បានបង្ហាញ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះវត្តមានរបស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសទីម័រឡេស្ដេ។

តំណាង​គណបក្សនយោបាយទាំង៥ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និង​គណៈ​ប្រតិភូមកកាន់ទីម័រនាឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ។ បន្ថែម​ពី​លើ​នេះ បណ្ដាលសមាជិករដ្ឋសភា ដែលជាសមាជិកគណបក្សនយោបាយទាំង ៥នោះបាន​បង្ហាញ​នូវ​ការលើកឡើងដូចគ្នាដោយបានអរគុណនិងដឹងគុណចំពោះសម្ដេចតេជោ ដែល​បាន​ជួយ​ជ្រោម​ជ្រែងគ្រប់ដល់ទីម័រឡេស្ដេ ជាពិសេសគឺកា​រ​ជួយ​ជ្រោម​ជ្រែង​ទីម័រ​ឱ្យ​បាន​ចូល​ជា​សមាជិក​សង្កេតការរសប់អាស៊ាននៅឆ្នាំ២០០២ និងការជ្រោមជ្រែង​យ៉ាង​សកម្ម​របស់​សម្ដេច​តេជោ ក្នុងការ​ផ្ដល់​ឱកាស​ដល់​ទីម័រ​អាច​មាន​ឱកាស​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នា​ពេល​ខាង​មុខ​។

តំណាងគណបក្សនយោបាយទាំង ៥ សុទ្ធតែបង្ហាញនូវក្ដីដឹងគុណ និងចាត់​ទុក​នូវ​ដំណើរ​ទស្សន​កិច្ច​របស់​សម្ដេចតេជោជាផ្លូវការមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះជាទស្សនកិច្ច ប្រវត្តិ​សាស្រ្ដ​សម្រាប់​ទីម័រឡេស្ដេ។ តំណាងគណបក្សនយោបាយទាំងអស់សង្ឃឹមថា កម្ពុជា និងទីម័រ និង​ពូន​ជ្រំ​ទំនាក់​ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទាំងនៅក្នុងក្របខណ្ឌនីតិបញ្ញត្តិ និង​នីតិ​ប្រតិបត្តិ។ ជាចុងក្រោយ តំណាង​គណប​ក្ស​នយោបាយ​ទាំង​អស់​ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិសេសរដ្ឋសភាទីម័រ គឺសុទ្ធតែបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​សម្ដេច​តេជោ ដោយតំណាងគណបក្សនយោបាយឡើងថា «មិនដឹងរកពាក្យ​អ្វី​មក​ពិពណ៌នា​ចំពោះ​ក្ដីរំភើប ក៏ដូចជាការដឹងគុណចំពោះការចូលរួមចំណែករបស់កម្ពុជា ជាពិសេស​តួអង្គ​សម្ដេច​​តេជោ ចំពោះទីម័រ។

បន្ទាប់មក សម្ដេចតជោ បានថ្លែងនូវបទឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំពេញ​អង្គ​ពិសេស​រដ្ឋ​សភាទីម័រ​ឡេស្ដេ ដោយមានចំណុចសំខាន់ចំនួន ៣ ដែលសម្ដេចតេជោ បានលើកឡើង ទី១ គឺ​ទំនាក់​ទំនង​កម្ពុជា-ទីម័រ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ រហូតមក និងទី២ គឺ​បទ​ពិសោធន៍​កម្ពុជាចូលជាសមាជិកអាស៊ាន ដោយសម្ដេចតេជោ បានរៀបរាប់ពីបទ​ពិសោធន៍​ដើម្បី​ឱ្យ​សមាជិក​សភារបស់ទីម័រ និងអ្នកចូលរួមបា​ន​ដឹង​អំ​ពីបទ​ពិសោធន៍​ទម្រាំ​តែបា​ន​ចូល​សមាជិក​អាស៊ាន​ ហើយនឹងគោលដៅ៤សំខាន់ដែលសម្ដេចសម្រេចដឹកនាំកម្ពុជាចូលសមាជិកអាស៊ាន និង​ទី២ សម្ដេចតជោបានរំលេចអំពីតួនាទីរបស់អាស៊ាន ជាពិសេសអំពីអាស៊ាន និងពិភពលោក ដើម្បី​ពង្រីក​នូវ​សក្ដានុពល​របស់​អាស៊ាន​បន្ថែម​ទៀត​ស្រប​ពេល​ដែល​អង្គការ​អន្តរជាតិ​មួយ​ចំនួន​កំពុង​តែ​ចុះខ្សោយឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ៕ 


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm