ប៉ាគីស្ថានអះអាងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន ១២គ្រឿងហោះចេញពីប្រទេសឥណ្ឌា

2025/05/09 12:57:10 am        61

យោធានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប៉ាគីស្ថានបានបាញ់ទម្លាក់យានដ្រូន ១២គ្រឿង ហោះចេញពីប្រទេសឥណ្ឌា ដែលបានបំពានដែនអាកាសរបស់ពួកគេ រយៈពេល ១ថ្ងៃ ក្រោយឥណ្ឌា វាយប្រហារលើគោលដៅជាច្រើននៅក្នុងប្រទេសមួយនេះ បង្កឲ្យមានក្តីបារម្ភពីជម្លោះយោធាទ្រង់ទ្រាយធំជាងនេះ រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ។

លោក Ahmed Sharif Chaudhry គឺជាអ្នកនាំពាក្យយោធាប៉ាគីស្ថាន និយាយថា ឥណ្ឌា បានបញ្ជូនយានដ្រូន Israeli Harop ទៅកាន់ទីតាំងជាច្រើនកន្លែង រួមទាំងនៅទីក្រុងធំៗបំផុតទាំង ២ គឺទីក្រុង Karachi និងទីក្រុង Lahore ហើយបំណែកយានដ្រូន ត្រូវបានប្រមូល ។

វីដេអូរបស់អង្គការក្រៅរដ្ឋាភិបាលប៉ាគីស្ថាន Edhi នៅថ្ងៃព្រហស្បតិ៍នេះ ឃើញក្រុមអ្នកស្រុក និងក្រុមនគរបាល បានជួបជុំគ្នានៅជិតផ្ទះរងការខូចខាត និងបំណែកយានដ្រូននៅកន្លែងកើតហេតុ ជាទីដែលយានដ្រូនត្រូវបានបាញ់ស្កាត់នៅតំបន់រស់នៅរបស់អ្នកស្រុកជិតរដ្ឋធានី Karachi ។

ក្រុមអាជ្ញាធរ និយាយថា គ្មានគ្រោះថ្នាក់ត្រូវបានរាយការណ៍នោះទេ មកទល់នឹងពេលនេះ ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំងរវាងប្រទេសទាំង ២ ។

ឥណ្ឌា បានវាយប្រហារហេដ្ឋារចនាភេរវករនៅប៉ាគីស្ថានកាលពីព្រឹកថ្ងៃពុធ រយៈពេល ២សប្តាហ៍ ក្រោយពួកគេចោទប្រកាន់ប្រទេសអ៊ិស្លាមមួយនេះថា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារតំបន់កាស្មៀររបស់ឥណ្ឌា ដែលមនុស្ស ២៦នាក់ ភាគច្រើននៃពួកគេគឺជាភ្ញៀវទេសចរហិណ្ឌូ ត្រូវបានសម្លាប់ ។

ខណៈពេលនោះដែរ ទីក្រុង Islamabad បានច្រានចោលការចោទប្រកាន់របស់ឥណ្ឌា ហើយនិងសន្យាសងសឹកចំពោះការវាយប្រហារដោយមីស៊ីល ហើយពួកគេបាននិយាយផងដែរថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា ៥គ្រឿង ។ 

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងប៉េកាំង ចាត់ទុកសេចក្តីរាយការណ៍យន្តហោះចម្បាំងត្រូវបានបាញ់ទម្លាក់ថា ជាព័ត៌មានមិនពិត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm