ជនស៊ីវិលយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់នៅស្រុក Poonch នៅតាមបណ្តោយព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ស្ថិតក្នុងដែនដីចាមមូ និងកាស្មៀររបស់ឥណ្ឌា ស្របពេលដែលអ្នកភូមិអំពាវនាវឲ្យមានបទឈប់បាញ់រវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ។
កន្លែងគោរពបូជាសាសនាជាច្រើន រួមទាំងប្រាសាទ ទីសក្ការៈបូជា Sikh និងព្រះវិហារ រងការខូចខាតដោយការផ្លោងគ្រាប់កាំភ្លើងធំ ។
លោក Malkeet Singh គឺជាអ្នកភូមិមួយរូបរបស់ឥណ្ឌានិយាយថា ពួកយើងសូមធ្វើការអំពាវនាវដល់រដ្ឋាភិបាលថាគួរតែមានបទឈប់បាញ់ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ គួរតែមានសន្តិភាព និងការស្រុះស្រួលគ្នា ។
ឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៦នាក់ បានបាត់បង់អាយុជីវិត រួមទាំងស្រ្តី ៣នាក់ និងកុមារ ៥នាក់ ដោយសារការបាញ់ប្រហាររបស់ប៉ាគីស្ថាន ។
ការផ្ទុះអាវុធដាក់គ្នាចុងក្រោយនេះ បានកើតមានឡើងរយៈពេល ១ថ្ងៃ ក្រោយឥណ្ឌានិយាយថា ពួកគេបានវាយប្រហារហេដ្ឋារចនាភេរវករនៅប៉ាគីស្ថានកាលពីព្រឹកថ្ងៃពុធ រយៈពេល ២សប្តាហ៍ ក្រោយពួកគេចោទប្រកាន់ប្រទេសអ៊ិស្លាមមួយនេះថា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារតំបន់កាស្មៀររបស់ឥណ្ឌា ដែលមនុស្ស ២៦នាក់ ភាគច្រើននៃពួកគេគឺជាភ្ញៀវទេសចរហិណ្ឌូ ត្រូវបានសម្លាប់ ៕