នាយករដ្ឋមន្ត្រីស្លូវ៉ាគី ស្វែងរកផ្លូវទៅកាន់រុស្ស៊ី ក្រោយបណ្ដាប្រទេសបាល់ទិកបិទដែនអាកាស

2025/05/09 02:35:40 am        180


នាយករដ្ឋមន្រ្តីស្លូវ៉ាគី កំពុងស្វែងរកផ្លូវធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមេសា) នេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ព្យុហយាត្រាជ័យជម្នះសម័យសង្គ្រាមលោកលើកទី២ របស់រុស្ស៊ី បន្ទាប់ពីប្រទេសលីទុយអានី បានបិទដែនអាកាសរបស់ខ្លួនមិនឲ្យយន្តហោះដឹករូបលោកហោះហើរឆ្លងកាត់ ហើយលោកបាននិយាយថា ប្រទេសបាល់ទិកផ្សេងទៀត បានដាក់ការរឹតបន្តឹងស្រដៀងគ្នានេះ។

លោក Robert Fico ដែលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង កាលពីខែធ្នូឆ្នាំមុន គឺជាមេដឹកនាំសហភាពអឺរ៉ុបតែម្នាក់ប៉ុណ្ណោះ ដែលគ្រោងចូលរួមការប្រារព្ធពិធីថ្ងៃទី៩ ខែឧសភា នៅទីក្រុងមូស្គូ ដែលនឹងមានវត្តមានឥស្សរជនបរទេសជាង ២០រូបផ្សេងទៀត ក្នុងនោះរួមមានទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ផងដែរ។

ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកបានបិទដែនអាកាសរបស់ខ្លួន មិនឲ្យមានការហោះឆ្លងកាត់ សម្រាប់យន្តហោះដឹកលោក Fico និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ទៅកាន់ទីក្រុងមូស្គូ។

យន្តហោះដែលធ្វើដំណើរ រវាងរុស្ស៊ី និងអឺរ៉ុប ជាធម្មតាបានប្រើប្រាស់ដែនអាកាសលីទុយអានី ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ត្រូវបានគេប្រាប់នៅឆ្នាំ២០២១ ថា ឲ្យជៀសវាងហោះហើរលើផ្លូវចម្ងាយជិតជាងនេះរបស់ប្រទេសបេឡារុស ដែលជាផ្នែកនៃវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុង Minsk ពោលគឺជាឆ្លើយតបទៅនឹងការពង្រាយយន្តហោះចម្បាំង ដើម្បីបង្ខំឲ្យយន្តហោះ Ryanair ចុះចត។

ចំណែកដែនអាកាសអ៊ុយក្រែន ដែលជាផ្លូវចម្ងាយជិតមួយផ្សេងទៀត ត្រូវបានបិទតាំងពីឆ្នាំ២០២២ ដោយសារការលុកលុយរបស់រុស្ស៊ី។ រីឯក្រសួងការបរទេសរបស់ប្រទេសឡាតវី បានឲ្យដឹងថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការហោះហើរណាមួយទៅចូលរួមព្រឹត្តិការណ៍ព្យុហយាត្រានេះនោះទេ ប៉ុន្តែមិនបានលើកឡើងជាពិសេសសំដៅទៅលើមេដឹកនាំស្លូវ៉ាគីនោះឡើយ ខណៈដែលមន្ត្រីនៅក្នុងប្រទេសអេស្តូនី ដែលមិនមានផ្លូវហោះហើរជាក់ស្តែងទៅកាន់ទីក្រុងមូស្គូនោះ បានប្រាប់ថា ខ្លួនមិនត្រូវបានគេស្នើសុំឲ្យមានការហោះហើរនោះទេ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm