ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទ៖ "មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព

2025/05/09 04:34:33 pm        182

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៥ បានអញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ៖ "មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព" ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទៅម័រឡេស្តេ  ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០០៦ មកកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ក្រោមឆត្រអង្គការសហប្រជាតិជាងមួយម៉ឺននាក់ ទៅកាន់បរទេស ដើម្បីចូលរួមចំ ណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្រ្គាមទាំងនោះ៕

-សម្ដេចតេជោ៖ រដ្ឋកម្ពុជាអកុសលណាស់ពេលនោះ មានកម្លាំងសង្កត់៣ ទី១.បញ្ហាផ្ទៃក្នុងខ្លួនឯង ទី២. បញ្ហាវៀតណាមនៅកម្ពុជា ទី៣. សូរៀតជាអ្នកផ្ដល់ជំនួយ ។

-សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពតានតឹងយ៉ាងខ្លាំង ពេលដែលសម្តេចធ្វើការចចារ និងស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា រហូតដល់កម្ពុជា បានសន្តិភាព ពេញលេញក្នុងឆ្នាំ១៩៩៨ មករហូតដល់បច្ចុប្បន្ននេះ។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកអំពីប្រទេសមួយនៅលោកខាងលិច ដែលបាន បង្ខំឲ្យសម្តេចលក់គយឲ្យគេ ប៉ុន្តែការប៉ុនប៉ង និងការបង្ខិតបង្ខំរបស់ប្រទេសនោះ ត្រូវបានសម្តេចបដិសេធ រហូតដល់សព្វថ្ងៃនេះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសខ្លះបានផ្តល់ជំនួយមកដើម្បីសម្លាប់ខ្មែរ ហើយជំនួយនោះខ្លះទៀតសោធ គ្រាន់តែមានតួលេខប៉ុណ្ណោះ ហើយគេបានបង្ខិតបង្ខំឲ្យខ្មែរធ្វើតាមគេគ្រប់បែបយ៉ាង។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ដើម្បីស្វែងរកសុខសន្តិភាពជូនដល់កម្ពុជា សម្តេចបានដាក់ចេញទិសដៅ៥ចំណុច ក្នុងនោះទី១ គឺរៀបចំកិច្ចជំនួបសីហនុ ហ៊ុន សែន ទី២ ដកកងទ័ពវៀតណាមឲ្យអស់ពីកម្ពុជា ទី៣ ឲ្យមានការរៀបចំការបោះឆ្នោតដោយឲ្យមានអ្នកសង្កេតការណ៍ អន្តរជាតិ ទី៤ ការចចារជាមួយភាគីថៃ ដើម្បីកំណត់ព្រំដែនច្បាស់លាស់ និងបញ្ជូនជនភៀសខ្លួនខ្មែរ មកកម្ពុជាវិញ និងទី៥ រៀបចំសន្និសីទអន្តរជាតិដើម្បីបង្ហាញលទ្ធផលអំពីភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសគឺកិច្ចចចារកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងអំណរគុណយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ដែលបានខិតខំជួយស្វែងរកសុខសន្តិភាពជូនកម្ពុជា តាមរយៈអង្គការសហប្រជាជាតិ។ ការលើកឡើងរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ស្តីពីប្រធានបទ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព » ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ៕

-សម្ដេចតេជោ៖ បានបង្ហើបថា ដំណោះស្រាយក្រហមពិតជាមាន គឺក្រហមសូវៀត ក្រហមវៀតណាម និងក្រហមចិនត្រូវរ៉ូវគ្នា។ក្រហម ហេង សំរិន និងក្រហមខ្មែរក្រហម ត្រូវគ្នា។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ សម្តេចតេជោ បានថ្លែងថា នយោបាយឈ្នះ ឈ្នះ នេះគឺមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ កម្ពុជាទទួលបានសុខសន្តិភាពពេញ លេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបើគិតដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល២៦ឆ្នាំហើយ៕

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា ក្នុងឆ្នាំ២០១៦ សម្តេចបានធ្វើដំណើរជាងពីរម៉ឺនគីឡូម៉ែត្រ ដើម្បីទៅកាន់តំបន់អតីតសង្រ្គាមនៅកម្ពុជា ហើយបន្ទាប់ពីសម្តេច បានធ្វើដំណើរបេសកកម្មចប់ហើយនោះ សម្តេចបានបញ្ចេញថវិការដ្ឋជាង ៥០០លានដុល្លារ ដើម្បីកសាងសាលារៀន និងហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងអតីតបំបន់សមរភូមិទាំងនោះ៕

-សម្ដេចបានដាក់ចេញនូវយុទ្ធសាស្ត្រពីយុទ្ធសាស្ត្រត្រីកោណត្រូវប្រែតំបន់សមរភូមិទាំងអស់ទៅជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងគឺជាព្រំដែនសន្តិភាពមិត្តភាពនិងការអភិវឌ្ឍន៍។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធកម្ពុជា បានថ្លែងថា ការហ៊ានលះបង់ និងប្រថុយប្រថានរបស់សម្តេចក្នុងអំឡុងពេលចរចាជាមួយភាគីខ្មែរក្រហម ដើម្បីស្វែងរកសុខសន្តិភាពជូនកម្ពុជានោះ ត្រូវបានម្តាយបង្កើត និងម្តាយធំសម្តេច ធ្វើការហាមឃាត់ ប៉ុន្តែសម្តេច នៅតែបន្តជម្នះធ្វើការចរចា ហើយបាននាំឲ្យកម្ពុជា មានសន្តិភាពរហូតដល់សព្វថ្ងៃនេះ ដែល៥០០ឆ្នាំមុនមិនធ្លាប់មានទាល់តែសោះ។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា មិនថាកាលៈទេសៈ ណានោះទេ គឺសម្តេចត្រូវតែប្តេជ្ញាការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមិនងាយស្វែងរកបានងាយៗនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា ប្រសិនបើគ្មានសម្តេចតេជោផ្ទាល់ទេ កម្ពុជាអាចនឹងមានសង្រ្គាមផ្ទុះឡើងវិញ ដោយសារអង្គការសហប្រជាជាតិ តាមរយៈការចាប់មនុស្សយកទៅកាត់ទោស ដោយចោទប្រកាន់ថា ពាក់ព័ន្ធ នឹងសំណុំរឿងរបបកម្ពុជាប្រជាធិបតេយ្យ (របបប៉ុល ពត)។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងកោតសរសើសម្តេចពិជ័យសេនា ទៀ បាញ់ ថាជាមេទ័ពដ៏ល្អ និងដ៏ស្មោះស្ម័គ្រជាមួយសម្តេច និងប្រទេសជាតិ ហើយសម្តេចតេជោ បានចាត់ទុកថា មានមេទ័ពទៀ បាញ់ ម្នាក់ស្មើនឹងមានទាហានមួយកងពល។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា សម្តេចបានខិតខំថែរក្សាទំនាក់ទំនងមិត្ត ភាពជាមួយប្រទេសជិតខាងឲ្យក្លាយជាព្រំដែនសន្តិភាព ។សម្តេច បានអះអាងថា ខិតខំដោះស្រាយ និងបង្គោលព្រំដែនជាមួយវៀតណាមបានជាង ៨៤ភាគរយ ជាមួយឡាវបានជាង ៨៦ភាគរយ និងបន្តដោះ ស្រាយព្រំដែនដែលមានបញ្ហាជាមួយថៃបន្តទៀត។ តែយ៉ាងណាក៏ដោយសម្តេចពិតជាមានមោទនភាពយ៉ាងខ្លាំង ខណៈព្រំដែនជាមួយប្រទេសជិតខាងធ្លាប់តែមានជម្លោះ និងមានគ្រាប់មីន បច្ចុប្បន្នបានក្លាយជាទីកន្លែងសន្តិភាព មានផ្សារលក់ដូរ និងមានមនុស្សចេញចូលប្រចាំថ្ងៃ៕

-សម្ដេចតេជោ៖ ក្រោយការដួលរលំរបបប៉ុលពត៧មករាឆ្នាំ 1979 ប្រជាជនមានតែ 10% ប៉ុណ្ណោះ ដែលប្រជាពលរដ្ឋចេះអានចេះសរសេរ។ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា គ្មានប្រទេសណាសល់កុមារកំព្រា និងស្ត្រី មេម៉ាយច្រើនជាងកម្ពុជានោះទេ កាលពីទសវត្សរ៍៧០ ពោលគឺក្រោយរបបប៉ុល ពត ហើយគ្រានោះទៀតសោធ ប្រជាជនខ្មែរ២០គ្រួសារ មានគោ២ណឹម សម្រាប់ធ្វើកសិកម្ម។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ យ៉ាងសកម្មបំផុតក្នុងការចូលរួមជាមួយអន្តរជាតិ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ឬអនឡាញ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់បទល្មើសជាច្រើនទៀត។

-សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និងត្រូវបានគេបន្ទោសថា ជាប្រទេសឋានសួគ៌លោកិយ នៃការឆបោក តាមរយៈអនឡាញទៅវិញ។ តែយ៉ាងណាក៏ដោយ សម្តេចតេជោ បានអំពាវនាវដល់ប្រទេស ដែលមានជនរងគ្រោះចំពោះការឆបោកតាមអនឡាញនោះគប្បី ត្រូវតែណែនាំ និងប្រដៅប្រជាជនខ្លួនកុំឲ្យលែងល្បែងស៊ីសង។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលចិនមិនដែលបញ្ជា ឬដាក់លក្ខខណ្ឌកម្ពុជាឲ្យធ្វើនេះធ្វើនោះ ហើយបានផ្តល់ជំនួយដល់កម្ពុជានោះទេ ខណៈប្រទេសខ្លះមុន នឹងផ្តល់ជំនួយដល់កម្ពុជា បានបញ្ជាឲ្យខ្មែរធ្វើនេះ ធ្វើនោះតាមគេ ទើបបានគេផ្តល់ឲ្យ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា កម្ពុជាគឺជាម្ចាស់ការ ខ្លួនឯង ហើយគ្មានអ្នកណាស្គាល់កម្ពុជាជាងកម្ពុជានោះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm