អនុស្សរណៈផ្ទៃក្នុង៖ យោធាអាមេរិក នឹងចាប់ផ្តើមបណ្តេញទាហានកែភេទនៅខែក្រោយនេះ

2025/05/09 04:50:57 pm        135

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចេញសេចក្តីណែនាំផ្ទៃក្នុងដល់មន្ទីរបញ្ចកោណ ឱ្យចាប់ផ្តើមបណ្តេញទាហានកែភេទ ដែលមិនត្រូវបានជ្រើសរើសឱ្យចាកចេញដោយខ្លួនឯង ត្រឹមថ្ងៃទី០៦ ខែមិថុនា ខាងមុខ នេះបើយោងតាមអនុស្សរណៈដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ។ មន្ទីរបញ្ចកោណ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការសម្រេចចិត្តនេះត្រូវថ្កោលទោសភ្លាមៗដោយសកម្មជនសិទ្ធិប្ដូរភេទ ដោយលោកស្រី Jennifer Levi នាយកជាន់ខ្ពស់នៃក្រុមអ្នកច្បាប់គាំទ្រជនស្រឡាញ់ភេទដូចគ្នា LGBTQ បាននិយាយថា "នេះជារឿងដ៏អាម៉ាស់"។ លោកស្រីបន្ថែមថា "នេះផ្ដេសផ្ដាសខ្លាំងណាស់ក្នុងការតាមដាន និងបណ្ដេញមនុស្សចេញពីជួរយោធា ដែលបំពេញតាមស្តង់ដារត្រឹមត្រូវ និងហ៊ានដាក់ជីវិតលើជួរមុខដើម្បីការពារប្រទេស"។

អនុស្សរណៈរបស់លោក Hegseth បង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មានបំណងចាត់វិធានការឆាប់រហ័សដើម្បីដកសមាជិកទាហានដែលប្តូរភេទរាប់ពាន់នាក់ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃអង្គារ បានជម្រះផ្លូវឱ្យបម្រាមនោះចូលជាធរមាន។ ក្នុងអនុស្សរណៈនេះ លោក Hegseth និយាយថា ទាហានកែភេទដែលមានកាតព្វកិច្ចសកម្ម អាចកំណត់អត្តសញ្ញាណខ្លួនឯងសម្រាប់ "ការចាកចេញដោយស្ម័គ្រចិត្ត" ពីកងកម្លាំងប្រដាប់អាវុធអាមេរិក រហូតដល់ថ្ងៃទី០៦ ខែមិថុនា ហើយកងទ័ពដែលស្ថិតក្នុងកងកម្លាំងបម្រុង មានពេលរហូតដល់ថ្ងៃទី០៧ ខែកក្កដា។

លោក Trump បានចេញក្រឹត្យមួយនៅថ្ងៃដំបូងនៃតំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ដោយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងទទួលស្គាល់តែពីរភេទប៉ុណ្ណោះ គឺភេទប្រុស និងភេទស្រី ហើយថាភេទពីកំណើតមិនអាចត្រូវផ្លាស់ប្តូរបានទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm