ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង​ពិធី​សម្ពោធ​​អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ

2025/05/09 04:58:13 pm        211

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់បំផុត​សម្ពោធ​អគារ​អន្តេ​វា​សិកដ្ឋាន​តេជោ​សន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ។

 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កោតសរសើរចំពោះវិស័យពុទ្ធិកសិក្សា​នាពេលបច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិន​ជា​ប្រទេស​គ្មាន​សុខ​សន្ដិភាព។ ហើយកត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាព​ដល់​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែក៏​បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺ​ត្រូវ​មាន​មូល​ធន​មនុស្ស​រឹងមាំ ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបាន​ចាត់​ទុក​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កំណត់​កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់​ឱ្យ​កូន​បាន​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ពីព្រោះមានតែចំណេះវិជ្ជាទេដែលអាចជួយខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការរៀនសូត្រមិនមែនទទួលត្រឹមចំណេះដឹងនោះទេ ប៉ុន្ដែ​កត្តា​ធំ​បំផុត​គឺ​ការ​ជឿជាក់លើខ្លួនឯង។ យើងរៀនជំនាញបច្ចេកទេស គឺជាជំនាញរឹង ប៉ុន្ដែចរិយាធម៌ សីលធម៌ គុណធម៌ គឺជាកត្តាសំខាន់ក្នុងការទទួលបានជំនាញទន់ អាចឱ្យសិស្ស និស្សិត​ធ្វើ​ការ​នៅ​ក្នុង​សង្គម​បាន​ល្អ​ជាមួយអ្នកដទៃ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងពីរនេះត្រូវដើរស្របគ្នា មិន​អាច​ខ្វះ​មួយ​ណាបានទេ ពុទ្ធចក្រ មានតួនាទីអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ប៉ុន្ដែអាណាចក្រ មាន​តួនាទី​កំណត់ច្បាប់ និងដឹកនាំសង្គម ដើម្បីធានានៅលំនឹងសង្គម និងសុខដុមនីយកម្ម។

- សម្ដេចធិបតីមើលឃើញថា នៅក្នុងសង្គមជាតិ តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រង​ការ​វិវត្តន៍​ជឿន​លឿន​នៃប្រព័ន្ធ AI ខណៈប្រព័ន្ធនេះមាន​ជនខិលខូច​កំពុង​វាយ​លុក​លើ​បណ្ដាញ​ទូរ​គមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានកន្លែងក្លាយ និងការឆបោក។ សម្ដេច​បាន​លាត​ត្រដាង​ថា​ថ្ងៃ​មុន​សម្ដេច​ក៏ធ្លាប់​បាន​ទទួល​សារ​ពី​បណ្ដាញ​តេឡេក្រាម​ដោយ​ជន​អនាមិក​បន្លំ​ជា​ប្អូន​ជីដូ​ន​មួយ​សម្ដេច​ផ្ញើសារម​ក​សុំលុយពីសម្ដេចថែមទៀត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬ​កាប់​សម្លាប់​គ្នា​ទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែ​គោល​ដៅ​ធំ​បំផុត​គឺ​ដើម្បី​ឱ្យ​មនុស្ស​ធ្វើ​ល្អ ចេះចែករំលែក ចែកផលជាមួយគ្នា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការបង្កើតឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក មិនមែន​ជា​ការ​កែប្រែ​ខ្លឹមសារ​នោះទេ ប៉ុន្ដែដើម្បីប្រមូល និងបកប្រែនៅចំណុចដែលខ្វះខាត ដោយបញ្ញវន្ត​ព្រះពុទ្ធ​សាសនា​ជំនាន់​ក្រោយ​នឹង​បន្ត​ការងារ​ទាក់​ទង​នឹង​គម្ពីរ​ក្បួន​ច្បាប់​ធម៌​អាថ៌​ឱ្យ​បាន​ចម្រើន​ទៅ​មុខ​។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទី​សាសនា​កាន់​តែ​សំខាន់​ក្នុ​ងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេស​កាន់តែរីកចម្រើន ប្រជា​ពលរដ្ឋ​​​មានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះ​ត្រូវ​ការ​ការ​អប់រំ​ផ្លូវ​ចិត្តឡើងវិញ។

ប្រសាសន៍សម្ដេចធិបតីចប់នៅម៉ោង ៩និង៥២នាទី៕



 

 

 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm