ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សម្ព័ន្ធមិត្តលើពួកណាស៊ីអាល្លឺម៉ង់ និងការបញ្ចប់សង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប។

លោក Macron បានដាក់កម្រងផ្កានៅលើរូបសំណាករបស់ឧត្តមសេនីយ៍ Charles de Gaulle និងបានអុជបំភ្លឺភ្លើងឡើងវិញនៅផ្នូររបស់ទាហាន មុនពេលទៅស្វាគមន៍អតីតយុទ្ធជនសម័យសង្គ្រាម។

ភ្ញៀវដែលបានមកចូលរួមក្នុងពិធីនេះ រួមមានប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Daniel Noboa មន្ត្រីកងទ័ព និងរដ្ឋមន្ត្រីរបស់ប្រទេសបារាំង ដែលបានមើលការដង្ហែរក្បួនព្យុហយាត្រាយានយន្តរបស់កងទ័ពប្រទេសបារាំង។

ជ័យជម្នះក្នុងទិវាអឺរ៉ុប ឬ VE Day គឺជាការប្រារព្ធការបញ្ចប់សង្គ្រាមនៅអឺរ៉ុបក្នុងឆ្នាំ ១៩៤៥។
ក្រុមភ្លេងរបស់កងទ័ពប្រទេសកាមេរូន និងយានយន្តយោធារបស់សហរដ្ឋអាមេរិក ជាផ្នែកនៃក្បួនព្យុហយាត្រានេះ ផងដែរ។