សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ

2025/05/09 05:59:46 pm        246

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និងចោទកម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកតាមរយៈអនឡាញទៅវិញ ខណៈមានជនបរទេសខ្លះបានចាញ់ល្បែងតាមអនឡាញ ដែលគេបន្ទោសថា ប្រភពកើតនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ស្តីពីប្រធានបទ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព » ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាពីមុនគឺជាកន្លែងភ័យខ្លាចដោយសារសង្រ្គាម ប៉ុន្តែឥឡូវកម្ពុជាត្រូវបានគេខ្លាច ដោយចោទថាជាកន្លែងឆបោកតាមអនឡាញទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេច បានចោទសួរទៅកាន់ប្រទេសដែល បានចោទប្រកាន់កម្ពុជា និងប្រទេសមួយចំនួនទៀតនោះគប្បីប្រដៅ និងណែនាំប្រជាជនកុំឲ្យលែងល្បែង ជាពិសេសល្បែងតាមអនឡាញទើបជាការល្អ ដើម្បីជៀសវាងការចាញ់បោកគេហើយដើរចោទប្រកាន់ប្រ ទេសគេ...។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ពេលនេះកម្ពុជាបានកំពុងរងគ្រោះដោយសន្តិភាព ដោយសារតែការរីកចម្រើនរយៈពេលចុងក្រោយ ពួកឆបោកទាក់ទងនឹងល្បែងតាមអនឡាញដោយប្រមូល មនុស្សតាំងពីប្រទេសឥណ្ឌូនេស៊ី តាំងពីឥណ្ឌា និងពីកន្លែងនេះកន្លែងនោះថាទៅកម្ពុជា គេឲ្យប្រាក់ខែ ច្រើន នេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ...។ ដែលមុននេះ ឮថាកម្ពុជាគេខ្លាចសង្រ្គាម ខ្លាចខ្មែរក្រហម ប៉ុន្តែ ឥឡូវបែជាកម្ពុជាទៅជាឋានសួគ៍លោកិយនៃការឆបោកនៃក្រុមអន្តរជាតិ ដែលធ្វើការទាក់ទងនឹងការឆ បោកតាមរយៈអនឡាញ។ អនឡាញមិនមែនវាកើតនៅតែកម្ពុជានោះទេ? ឥឡូវរីករាយដាលព្រោះវាពិ បាកគ្រប់គ្រងណាស់ វាទាល់តែយើងនាំគ្នាបិទអ៊ិនធើណែតចោលទាំងអស់អាហ្នឹងបានវាចប់ ប៉ុន្តែទោះយ៉ាង ណាយើងត្រូវតែប្រឹង(លុបបំបាត់)»។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ជាសំណួរចោទសួរទៅកាន់ប្រទេសដែលបាន ចោទប្រកាន់កម្ពុជាថា ជាទីតាំងឋានសួគ៍លោកិយនៃល្បែងអនឡាញនោះ ហេតុអ្វីមិនបន្ទោសខ្លួនឯងផងទៅ។ ដោយសម្តេចបានអំពាវនាវដល់បណ្តាប្រទេសទាំងនោះថា«ហេតុអ្វីមិនអប់រំពលរដ្ឋខ្លួនថាកុំលែង ល្បែង សូម្បីតែសហរដ្ឋអាមេរិក ក៏ថាចាញ់ល្បែងអស់រាប់ពាន់លានដុល្លារ ម៉េចក៏រដ្ឋាភិបាលអាមេរិកមិន យកចិត្តទុកដាក់អប់រំពលរដ្ឋកុំឲ្យលែងល្បែងអនឡាញនោះទៅ»កុំមកបន្ទោស និងថាឲ្យគេ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអះអាងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងសកម្មបំផុតក្នុងការចូលរួមជាមួយអន្តរជាតិក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ឬល្បែងអនឡាញ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់បទល្មើសជាច្រើនទៀតផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm