ប្រទេសចិន និងរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីបទបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ហើយបានប្តេជ្ញារួមគ្នាដោះស្រាយការគំរាមកំហែង ដោយបង្ហាញពីការកើនឡើងនៃការប្រឈមដាក់គ្នាជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូជាមួយទីក្រុងវ៉ាស៊ីនតោន។

បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលធ្វើឡើងជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងមូស្គូ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីស្ថិរភាពយុទ្ធសាស្ត្រសកល។
នៅក្នុងនោះ មេដឹកនាំទាំងពីរបានថ្កោលទោសគោលនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក រួមទាំងការពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួន ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលពិភពលោកដូចជា "Golden Dome" ការបង្កើតយោធាលើលំហអាកាស និងការចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែរជាមួយសម្ព័ន្ធមិត្ត។

សេចក្តីថ្លែងការណ៍បានព្រមានថា គោលនយោបាយរបស់សហរដ្ឋអាមេរិកបែបនេះបានស្វែងរក ឧត្តមភាពយោធាដ៏លើសលប់ និងសន្តិសុខជាយុទ្ធសាស្ត្រដដ៏ម៉ឺងម៉ាត់ ហើយកំពុងធ្វើឱ្យខូចដល់ស្ថិរភាពជាយុទ្ធសាស្រ្តសកល ជំរុញឱ្យមានការរត់ប្រណាំងសព្វាអាវុធ និងបង្កើនសក្តានុពលជម្លោះទាំងក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរ ទាំងលើឆាកអន្តរជាតិទាំងមូល។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរបានកត់សម្គាល់ពីការព្រួយបារម្ភនៃការធ្លាក់ចុះខ្លាំងផ្នែកទំនាក់ទំនងរវាងរដ្ឋនុយក្លេអ៊ែរទាំងពី ដែលក្នុងករណីខ្លះបានកើនឡើងទៅជាការគំរាមកំហែងពីការផ្ទុះអាវុធដោយផ្ទាល់ និងបញ្ហាប្រឈមជាច្រើនបានប្រមូលផ្តុំនៅក្នុងវិស័យយុទ្ធសាស្ត្រ ហើយហានិភ័យនៃជម្លោះ