រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលទាំងស្រុងនូវការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយថា ជនជាតិអ៊ីរ៉ង់មានការជាប់ពាក់ព័ន្ធក្នុង «ផែនការភេរវកម្ម» ដែលសង្ស័យប្រឆាំងនឹងស្ថានទូតអ៊ីស្រាអែល នៅទីក្រុងឡុងដ៍។

លោក Araghchi បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ប្រទេសអ៊ីរ៉ង់ដែលគ្មានលក្ខខណ្ឌមិនច្បាស់លាស់ បដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពបែបនេះ ហើយបញ្ជាក់ថា យើងមិនត្រូវបានជូនដំណឹងអំពីការចោទប្រកាន់ណាមួយតាម រយៈបណ្តាញការទូតត្រឹមត្រូវនោះទេ»។
ប្រទេសអ៊ីរ៉ង់បានជំរុញឲ្យអង់គ្លេស «ចូលរួម ដើម្បីយើងអាចជួយការស៊ើបអង្កេតណាមួយ ចំពោះការចោទប្រកាន់ដែលគួរឲ្យជឿទុកចិត្តបាន។

លោកបានសរសេរថា ពេលវេលា និងកង្វះនៃការចូលរួម បង្ហាញថា មានអ្វីមួយខុសឆ្គង ដោយជំរុញឲ្យ អាជ្ញាធរអង់គ្លេស ផ្តល់លទ្ធភាពឲ្យពលរដ្ឋអ៊ីរ៉ង់ «ដំណើរការស៊ើបអង្កេតដ៏ត្រឹមត្រូវ»។
លោក Araghchi បានព្រមានពីចេតនារបស់ភាគីទី ៣ ក្នុងការ «ធ្វើឲ្យប៉ះពាល់ទំនាក់ទំនងការទូត និងឲ្យមានភាពតានតឹងកើនឡើង ដោយងាកទៅរកវិធានការអស់សង្ឃឹម រួមទាំងប្រតិបត្តិការទង់ក្លែងក្លាយផងដែរ»។
កាលពីថ្ងៃអាទិត្យ នគរបាលទីក្រុងឡុងដ៍ បាននិយាយថា ជនជាតិអ៊ីរ៉ង់ចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ជុំវិញការចោទប្រកាន់ផែនការមួយ ដែលកំណត់គោលដៅលើ «ទីតាំងជាក់លាក់» ដោយមិនបង្ហាញឈ្មោះទីតាំងគោលដៅនោះទេ។
នគរបាល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចេញដីកាឃុំខ្លួនអ្នក ដែលត្រូវបានចាប់ខ្លួនចំនួន ៤នាក់ដើម្បីសាកសួរ រហូតដល់ថ្ងៃទី ១០ ខែឧសភា ចំណែកឯអ្នកទី៥ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយមានលក្ខខណ្ឌ រហូតដល់ខែឧសភា។
កាលពីថ្ងៃពុធ សារព័ត៌មាន The Times និង BBC បានរាយការណ៍ថា ស្ថានទូតអ៊ីស្រាអែលនៅទីក្រុងឡុងដ៍ គឺជាគោលដៅនៃ«ផែនការភេរវកម្ម»នេះ ។