រដ្ឋាករទឹកក្រុងភ្នំពេញ ចុះផ្សព្វផ្សាយពីគោលការណ៍អភិវឌ្ឍទឹកស្អាត ជូនប្រជាពលរដ្ឋនៅសង្កាត់ពងទឹក

2025/05/09 09:42:18 pm        83

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះផ្សព្វផ្សាយស្ដីពីទឹកស្អាត ជូនដល់ប្រជាពលរដ្ឋនៅភូមិស្រែញរ៍ សង្កាត់ពងទឹក លើគោលការណ៍ អភិវឌ្ឍវិស័យទឹកស្អាតមួយចំនួន ជាពិសេសការតបណ្តាញ គោលការណ៍អនុញ្ញាតបង់រំលស់ និងការឧបត្ថម្ភធនជាដើម ដើម្បីជំរុញឱ្យ ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ 

​លោក ម៉ា ណូរ៉ាវីន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារអាជីវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុងការចុះប្រជុំផ្សព្វផ្សាយ ស្ដីពី ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះថា រាជរដ្ឋា- ភិបាលអាណត្តិទី៧ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវាផ្គត់ផ្គង់នៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដ៏ទៃ ទៀត សម្រាប់ការប្រើប្រាស់ទៅដល់សាធារណជន ដោយពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរន៍ភាព។

លោក បន្ថែមឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគិតមកដល់ពេលនេះ មានរោងចក្រផលិតទឹកស្អាតចំនួន ៨ កន្លែង ដោយ មានសមត្ថភាពផលិតបាន ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ, បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងខិតខំពង្រីកបណ្តាញទៅកាន់ តំបន់ជាយក្រុងបន្ថែមដូចជា ការពង្រីកទៅតំបន់ជាប់ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជំរុញផ្គត់ផ្គង់ទឹកដែលនៅសល់ ជូន ដល់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះបន្ថែមទៀត ជាក់ស្តែងការចុះផ្សព្វផ្សាយនាពេលនេះ ចង់ឱ្យប្រជាពលរដ្ឋបានស្វែងយល់ និងផែនការ អភិវឌ្ឍន៍ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមួយចំនួន ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកឱ្យដឹងថា សង្កាត់ពងទឹកមានភូមិចំនួន ១០ និងមានប្រជា ពលរដ្ឋជាង ១៣ ពាន់នាក់ មកដល់បច្ចុប្បន្នភូមិចំនួន ៨ ទទួលបានសេវាទឹកស្អាត ខណៈភូមិចំនួន២គឺភូមិស្រែញរ៍ និងភូមិឃ្លះសណ្តាយ មិនដែលទទួលបានសេវាទឹកស្អាតប្រើប្រាស់នោះឡើយ ចំណែកតាមរយៈនៃការផ្សព្វផ្សាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាពេលនេះ លោករំពឹងថា ប្រជាពលរដ្ឋនៅភូមិស្រែញរ៍ និងភូមិឃ្លះសណ្តាយ និងទទួលបានទឹកស្អាតប្រើប្រាស់ដូចភូមិដ៏ទៃទៀតផងដែរ។

ដោយឡែកប្រជាពលរដ្ឋវិញ បានថ្លែងនូវការសប្បាយចិត្តឥតឧបមា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានចុះផ្សព្វផ្សាយ និងតបណ្តាញដល់ខ្នងផ្ទះ ដែលជាទឹកដែលមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលនេះ ជាលើកដំបូងហើយ ដែលពួកគាត់ទើបទទួលបានសេវាទឹកស្អាតប្រើប្រាស់ ខណៈកន្លងមកប្រជាពលរដ្ឋនៅភូមិនេះ គឺប្រើប្រាស់ទឹកអណ្តូង ទឹកស្រះ និងទិញទឹករថយន្តឯកជនដែលមានតម្លៃថ្លៃ មួយម៉ែត្រគីបប្រមាណ ១ ម៉ឺនរៀល ដោយមួយខែៗពួកគាត់បានចំណាយអស់ ថវិកាជាច្រើននៅលើការទិញទឹក និងជាទឹកដែលមិនមានអនាម័យផងដែរ។

សូមបញ្ជាក់ថា នៅក្នុងការចុះផ្សព្វផ្សាយស្តីពីទឹកស្អាតនេះ ក្រុមការងារនាយកដ្ឋានអាជីវកម្ម ក៏បានបង្កើតបញ្ជរចែកពាក្យ-ទទួលពាក្យ តបណ្តាញទឹកជូនប្រជាពលរដ្ឋផ្ទាល់ នៅក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ដោយបានចែកនិងទទួលពាក្យបានចំនួន ២៧២ លើ ២៧២ បណ្តាញ ក្នុងនោះមានគម្រោងឧបត្ថម្ភធន ៥០ ភាគរយ ចំនួន ៤៧ បណ្តាញ និងឧបត្ថម្ភធន ៧០ ភាគរយ មានចំនួន ៩ បណ្តាញ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm